សិស្ស​ AIS​ ជាប់​បាក់ឌុប​ឆ្នាំនេះ ចំនួន៤៧០នាក់​ ​ក្នុងនោះ​និទ្ទេស​A មាន​ចំនួន​ ១១នាក់

លទ្ធផល​ផ្លូវការ​ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ សម័យ​ប្រឡង​ថ្ងៃទី១៩​ សីហា​ ២០១៩​ បាន​ប្រកាស​នៅ​ថ្ងៃទី៩​ ខែកញ្ញា​ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ ហើយ​បន្ត​ប្រកាស​នៅ​ថ្ងៃនេះ​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​នានា​។

ជាលទ្ធផលសិស្សានុសិស្ស​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​ជា​សាលា​ចំណេះ​ទូទៅ​ឯកជន​ ដ៏​ល្បីល្បាញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ចំនួន៤៧០នាក់​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​នេះ​។ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A មាន​ចំនួន​ ១១នាក់​, និទ្ទេស​B ចំនួន៥០នាក់​, និទ្ទេស​C ចំនួន៧៣នាក់​, និទ្ទេស​D ចំនួន​ ៩៩នាក់​ និង​និទ្ទេស​E ចំនួន២៣៧នាក់​។

តាម​ការប្រកាស​ របស់ក្រ​សួង​អប់រំ​យុវជន​ និងកីឡា​ នៅ​ថ្ងៃទី៩​ ខែកញ្ញា​ នេះ​ បេក្ខជន​ប្រឡងជាប់​ទូទាំង​ប្រទេស​មាន​ចំនួន​ ៧៩,០៥២នាក់​ ប្រមាណ​ជាង​ ៦៨.៦២​% ច្រើនជាង​ឆ្នាំ២០១៨​ ដែល​មាន​ ៦៧.០៧​%។ បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​ ៤៤៣នាក់​ និទ្ទេស​B ចំនួន២៤៣០នាក់​ និទ្ទេស​ C ចំនួន៥៨៤៧នាក់​ និទ្ទេស​ D ចំនួន១៤១០០នាក់​ និង​និទ្ទេស​ E ចំនួន៥៦២៣២​ នាក់​។

ចំពោះ​អ្នកទទួល​បាន​និទ្ទេស​A ចំនួន៤៤៣នាក់​នោះ​ រាជធានី​ភ្នំពេញ​ ១៤១នាក់​ ខេត្តសៀមរាប​ ៣៨នាក់​ បាត់ដំបង៣២នាក់​ តាកែវ២៩នាក់​, កំពង់ចាម២៧នាក់​, ព្រៃវែង២៧នាក់​ បន្ទាយមានជ័យ២៥នាក់​, កណ្តាល២៣នាក់​ កំពត២៣នាក់​, ត្បូងឃ្មុំ១៥នាក់​ កំពង់ធំ១៤នាក់​ ព្រះសីហនុ១៣នាក់​ ស្វាយរៀង៨នាក់​, ពោធិ៍សាត់៧នាក់​, កំពង់ឆ្នាំង៦នាក់​, កំពង់ស្ពឺ​ ៦នាក់​, ក្រចេះ៤នាក់​ រតនគិរី​ ២នាក់​, កោះកុង១នាក់​, មណ្ឌលគិរី១​ និង​ខេត្ត​ឧត្តរមានជ័យ១នាក់​។

សូមជម្រាប​ផង​ដែរ​ថា​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩នេះ​ មាន​បេក្ខជន​ចូលរួម​សរុប១១៧,០៤៣​ នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន២០២មណ្ឌល​ ចែកចេញជា​ ៤,៧២៤​ បន្ទប់​នៅ​រាជធានី​-ខេត្ត​ទូទាំង២៥​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open