ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ ត្រួតពិនិត្យសាកសពបុរសម្នាក់ ស្លាប់ដោយជំងឺគាំងបេះដូង
(ភ្នំពេញ)៖ កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានសហការជាមួយ លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសាកសពបុរសម្នាក់ ស្លាប់ដោយជំងឺគាំងបេះដូងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ ហឿង ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
បច្ចុប្បន្នសាកសពជនរងគញរោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ