លោក​ ពេជ្រ​ ស្រស់៖ ពាក្យស្លោកថា ឈ្នះបានដី បើចាញ់បានលុយ ត្រូវបាន ទប់ស្កាត់ជាបណ្តើរៗហើយ

ភ្នំពេញ៖ បញ្ហា​ជម្លោះ​ដីធ្លី​ដែល​នៅ​តែ​បន្ត​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ហើយ សមាជិកឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែលលេចធ្លោជាងគេលោក ពេជ្រ ស្រស់ បានចុះសិក្សាបញ្ហាដីធ្លី នឹងឃ្លាំមើលការដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋចូលទៅយកដីមានម្ចាស់ ដោយដីនោះមាន​ការទិញ​ លក់​ ត្រឹមត្រូវ នៅឃុំក្រាំងលាវ​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។

​គណបក្ស​ផ្សេងៗ​គេ​បាន​លើក​ឡើង​ពី​បញ្ហា​ព្រៃឈើ បញ្ហា​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ស្ទឹងត្រែង រឿង​ថវិកា​ជាតិ​នៅ​ឆ្នាំ​ ២០១៩​។ ក្រៅ​ពី​នេះ​ក៏​មាន​ការលើក​ឡើង​ទាក់ទង​នឹង​តួនាទី និង​សិទ្ធិ​របស់​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ និង​លេខាធិការដ្ឋាន​ផង​ដែរ​។

សមាជិកឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៩ ខែកញ្ញា នេះថា នៅថ្ងៃនេះ ខ្ញុំបានចុះមកជួបមេឃុំក្រាំងលាវ​ ដើម្បីឃ្លាំមើលការដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋចូលទៅយកដីមានម្ចាស់ ដោយដីនោះមាន​ការទិញ​ លក់​ ត្រឹមត្រូវ​ទទួលដឹងឮពីលោកមេឃុំក្រាំងលាវ ។

លោកបន្ថែមថា ម្យ៉ាងវិញទៀតមានមេខ្យល់បានឲ្យមេឃុំក្រាំងលាវធ្វើការបដិសេធនូវត្រា​ និងហត្ថលេខារបស់ខ្លួន ប៉ុន្តែត្រូវ​បានលោកមេឃុំក្រាំងលាវមិនធ្វើតាមមេខ្យល់នោះទេ ពីព្រោះថារូបគាត់ (លោកមេឃុំ)​ ពិតជាបានចុះហត្ថលេខាលើលិខិតទិញលក់នោះ​ពិតមែន​ ។

លោកសង្គត់ធ្ងន់ថា ពាក្យស្លោកថា​ ៖ឈ្នះបានដី​ បើចាញ់បានលុយ គឺ​ត្រូវបានទប់ស្កាត់បណ្តើរៗហើយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open