ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ សរសេរ​សំបុត្រ​គំរាមកំហែង​ ២​សន្លឹក​ថា​ នឹង​សម្លាប់​ រួច​ដុត​បំផ្លាញ​រថយន្ដ​ និង​ម៉ូតូ​ របស់​ជន​រង​គ្រោះ​

(កណ្ដាល)៖ កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​ ហេង​ គួ​ង​សេង​ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​លេខ​១(​ក​)​ សង្កាត់​ស្វាយ​រលំ​ ជាប់​ផ្លូវ​២១​ ដោយ​សរសេរ​ក្នុង​សំបុត្រ​គំរាមកំហែង​អនាមិក​ចំនួន​០២​សន្លឹក​ថា​ នឹង​សម្លាប់​ រួច​ដុត​បំផ្លាញ​រថយន្ដ​ និង​ម៉ូតូ​ របស់​ជន​រង​គ្រោះ​ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​ ។​

​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ ៖​
​ទី​១-​ឈ្មោះ​ អេ​ង​ លួត​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​:​យោធា​។​
​ទី​២-​ឈ្មោះ​ ហេង​ គួ​ង​សេង​ ភេទ​ប្រុស​អាយុ​ ២៤​ឆ្នាំ​ ទីលំនៅ​ ភូមិ​លេខ​១(​ក​)​សង្កាត់​ស្វាយ​រលំ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​និស្សិត​ពេទ្យ​ ។​
​និង​ទី​៣-​ឈ្មោះ​ ជីប​ អៀង​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ទីលំនៅ​ ភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ មុខរបរ​ រត់​រ៉ឺ​ម៉ក​។​
​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ហើយ​បាន​ រត់គេច​ខ្លួន​បាត់​។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ក្រដាស​សៀវភៅ​១​សន្លឹក​ជា​របស់​ជនសង្ស័យ​ (​មាន​សរសេរ​ពាក្យ​គំរាម​គំ​ហែង​ជេរ​ប្រមាថ​ ទៅ​លើ​ ឈ្មោះ​ ហេង​ គួ​ង​សេង​),​ ក្រដាស​មាន​រូប​អា​ខោ​ន​ facebook​ របស់​ឈ្មោះ​ ហេង​ គួ​ង​សេង​ (​របស់​ជនសង្ស័យ​)​។​
​សំភារៈ​ខូចខាត​ ៖​ ខូចខាត​រថយន្ត​ចំនួន​០១​គ្រឿង​ ម៉ាក​កា​ម៉ា​រី​ប៉ា​ឡែ​ន​ ពណ៌​ស​ សេរី​ឆ្នាំ​២០០២​ ស្លាក​លេខ​ ភ្នំពេញ​-1AE6555​ (​របស់​ឈ្មោះ​អេ​ង​ លួត​)​។​,​ ខូចខាត​ម៉ូតូ​សណ្ដោង​រឺ​ម៉ក់​ ០១​គ្រឿង​ ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ (​របស់​ឈ្មោះ​ ជីប​ អៀង​ម៉េ​ង​)​។​
​តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​ទី​២​ បាន​ប្រាប់​ថា​ គាត់​មិន​ដែល​មាន​គំនុំ​ឬ​ទំនាស់​ជាមួយ​ន​ណា​ម្នាក់​ឡើយ​ តែ​មាន​អា​ខោ​ន​ facebook​ មួយ​ឈ្មោះ​ Ny​ Chana​ បាន​ផុល​ជា​សារ​ធារ​ណៈ​ចោទ​គាត់​ថា​ បាន​ខ្លួនប្រាណ​គេ​ហើយ​ចង់​ដោះដៃ​ និង​គំរាម​ចង់​ថា​ នឹង​សម្លាប់​គាត់​ទៀត​ផង​ តែ​គាត់​បាន​ប្រកែក​ថា​ មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​នរណា​ម្នាក់​ឡើយ​ និង​ម្យ៉ាងទៀត​ គាត់​ក៏​ធ្លាប់​ដាក់​ពាក្យ​ដល់​ក្រសួងមហាផ្ទៃ​ផ្នែក​ព័ត៌មានវិទ្យា​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រយៈ​ facebook​ នេះ​ផង​ដែរ​។​
​សូម​បញ្ជាក់​ថា​ ម៉ូតូ​និង​រថយន្ត​ ជា​របស់​ជន​រង​គ្រោះ​ទី​១​ និង​ទី​៣​ បាន​យក​មក​ផ្ញើ​នៅផ្ទះ​ជន​រង​គ្រោះ​ទី​២​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds