កូរ៉េខាងត្បូងស្នើចិនពិចារណាលើលែងការបន្ទាបតម្លៃទំនិញនាំចេញ ដែលបានដាក់លើកូរ៉េខាងត្បូង
អន្តរជាតិ៖ យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានស្នើឲ្យចិនពិចារណាលើលែងការបន្ទាបតម្លៃទំនិញនាំចេញ និងវិធានការការពារដែលបានដាក់លើកូរ៉េខាងត្បូង ។
ខណៈកូរ៉េខាងត្បូងជាមហាសេដ្ឋកិច្ចលេខ៤របស់អាស៊ី បានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីបង្កើតការធ្វើពាណិជ្ជកម្មសេរី ខណៈចិនជាប្រទេសដែលនៅចំណាត់ថ្នាក់ទី៣ នឹងបានដាក់បន្ទាបតម្លៃទំនិញនាំចេញ និង វិធានការការពារ ប្រឆាំងនឹងកូរ៉េខាងត្បូង បន្ទាប់ពីបានដាក់លើសហរដ្ឋអាមេរិក និងឥណ្ឌា នេះបើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាម ពលកូរ៉េខាងត្បូង ។
បម្រាមដែលប្រឆាំងនឹងកូរ៉េខាងត្បូងនោះ រួមមានវិធានការប្រឆាំងនឹងការបន្ទាបតម្លៃទំនិញនាំចេញចំនួន១៥យ៉ាង វិធានការការពារមួយ រួមជាមួយនឹងករណីចំនួនពីរផ្សេងទៀតដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ សូមរំលឹកថា ចិន និងកូរ៉េខាងត្បូងបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើការចរចារអស់១៤លើកដែលចាប់ផ្តើមតាំងទីឆ្នាំ២០១២មក ៕
អត្ថបទ៖ សុខ លាភ