លោកពេជ្រ ស្រស់ ឆ្លើយតបទៅអជ្ញាធរអប្សរាវិញ ក្រោយអជ្ញាធរចុះរុះរើផ្ទះពលរដ្ឋនៅភូមិធ្លកអណ្តូង
បន្ទាប់ពីកម្លាំងអាជ្ញាធរអប្សរាចុះរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបាន ទាំងដែលប្រមុខរដ្ឋាភិបាលមិនទាន់សម្រេច ខណៈដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានរាយកាណ៍ករណីនេះទៅនាយករដ្ឋមន្ត្រីរួចរាល់។
ជាការឆ្លើយតបអជ្ញាធរអប្សរាឆ្លើយតបទៅលោកពេជ្រ ស្រស់ ដែលចោទថា អាជ្ញាធរអប្សរាចុះរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបាន ទាំងដែលប្រមុខរដ្ឋាភិបាលមិនទាន់សម្រេច ភ្លាមលោកពេជ្រ ស្រស់ ឆ្លើយតបទៅ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោកពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជា បានធ្វើការបកស្រាយថា ខ្ញុំសុំបកស្រាយទិដ្ឋភាពរួម ក្នុងនាមរូបខ្ញុំមានសិទ្ធិតាមដាននៃការ អនុវត្តច្បាប់និងការអនុវត្តបទដ្ឋានគតិយុត្តនានារបស់មន្រ្តីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគឺ
១. ខ្ញុំទទួលបានការស្នើសុំពីពលរដ្ឋ៥៩ គ្រួសារ ឲ្យជួយអន្តរាគមន៍ដើម្បីជុំរុញឲ្យមានការដោះស្រាយ,
២. ក្រោយខ្ញុំចុះសិក្សាផ្ទាល់ គឺទទួលបានការដោះស្រាយជូនពលរដ្ឋ៥០គ្រួសារនិងនៅសល់ ៩ គ្រួសារ,
៣. ពលរដ្ឋ៩គ្រួសារបានស្នើសុំមកខ្ញុំឲ្យជួយពួកគាត់ជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឲ្យមានការដោះស្រាយជូនពួកគាត់,
៤. ការដែលអាជ្ញាធរអប្សរាចុះទៅរុះរើផ្ទះដែលមានឈ្មោះក្នុងលិខិតបំភ្លឺរបស់អាជ្ញាធរអប្សរានេះគឺអាជ្ញាធរអប្សរាមិនបានជូនដំណឹងដល់ពលរដ្ឋ៩គ្រួសារដែលរស់នៅក្នុងប្លុកជាប់គ្នានេះទេ ធ្វើឲ្យពួកគាត់មានការភ័យស្លន់ស្លោ ដោយនឹងគិតថាមករុះរើផ្ទះរបស់ពួកគាត់,
៥. ការរុះរើផ្ទះម្សិលមិញគឺមានការប៉ះចំផ្ទះរោងបាយរបស់ពលរដ្ឋមួយគ្រួសារក្នុងចំណោម៩គ្រួសារ និងឈូសឆាយដំណាំរបស់ពលរដ្ឋមួយគ្រួសារក្នុងចំណោម៩គ្រួសារ ហើយការបំភ្លឺរបស់អាជ្ញាធរអប្សរាដែលមានប្រើពាក្យថាខ្ញុំចោទអាជ្ញាធរអប្សរាមិនបានគោរពនូវអនុសាសន៍របស់សម្តេចតេជោ និងអនុក្រឹតលេខ១៥៨ គឺខ្ញុំលើកឡើងតាមភាពជាក់ស្តែងដែលកើតមានឡើង ហើយមិនបានចោទនិងមួលបង្កាច់លើអាជ្ញាធរអប្សរានោះទេប៉ុន្តែទោះបីជាយ៉ាងណា។
លោកពេជ្រ ស្រស់ បន្ថែមថា ខ្ញុំសូមលើកទឹកចិត្តទៅដល់អាជ្ញាធរអប្សរាជួយដោះស្រាយជូនប្រជាពលរដ្ឋ៩គ្រួសារនេះឲ្យពួកគាត់រស់នៅសមរម្យផងចុះ។ ហើយខ្ញុំនឹងធ្វើនូវរបាយការណ៍បន្ថែមជូនសម្តេចតេជោដូច្នេះសូមសាធារណៈជនជ្រាប។
គួររំលឹកផងដែរថា បន្ទាប់ពីពីលោកពេជ្រ ស្រស ចោទកម្លាំងអាជ្ញាធរអប្សរាចុះរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបាន ទាំងដែលប្រមុខរដ្ឋាភិបាលមិនទាន់សម្រេច អជ្ញាធរបានធ្វើការបកស្រាយថា កាលពីថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ពេជ្រ ស្រស់ ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើការចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរាពុំបានអនុវត្តតាមនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងខ្លឹមសារនៃអនុក្រឹត្យលេខ១៥៨ អនក្រ.បកចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អំពីការប្រទានកម្មជាកម្មសិទ្ធិជូនប្រជាជននូវរាល់ដីទាំងឡាយដែលគណៈកម្មការអន្តរក្រសួងពុំទាន់ដោះស្រាយគោលនយោបាយរួចរាល់ នៅក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានផ្សាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីសកម្មភាពរុះរើសំណង់ខុសច្បាប់ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕
អត្ថបទ៖ សុខ លាភ