ភ្លើងឆេះព្រៃលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី កំពុងបង្កការបំពុលខ្យល់នៅភាគខាងត្បូងប្រទេសថៃ
ប្រជាជនដែលរស់នៅក្នុងខេត្តសុងក្លា និងខេត្តសាទុន ភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានព្រមានឱ្យមានការការពារសុខភាពរបស់ពួកគេដោយការពាក់ម៉ាស់ ខណៈដែលខេត្តទាំងពីរពោរពេញទៅដោយផ្សែងចេញពីភ្លើងឆេះព្រៃនៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី។ ការិយាល័យបរិស្ថានប្រចាំតំបន់ ទី១៦ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ភាគល្អិតធូលីដែលមានទំហំតូចជាង ២.៥មីលីម៉ែត្រ ត្រូវបានគេវាស់នៅក្នុងរង្វាស់ ៥៥មីក្រូន/ម៉ែត្រគូប កំឡុងពេល ២៤ម៉ោង កន្លងមកនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា។
នេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពដូចជាក្អក ពិបាកដកដង្ហើម និងរលាកភ្នែក។ ការិយាល័យបាននិយាយថា បញ្ហាផ្សែងកាន់តែអាក្រក់នៅហាតយ៉ៃ ពីព្រោះទីប្រជុំជននេះមានទីតាំងស្ថិតនៅក្នុងអាងដែលកំណត់ចរាចរខ្យល់។ ទន្ទឹមនឹងនេះមជ្ឈមណ្ឌលឧតុនិយមនៅភាគខាងត្បូងបានរាយការណ៍ពីចំណុចថ្មីៗបន្ថែមទៀតនៅលើកោះស៊ូម៉ាត្រាកាលពីប៉ុន្មានថ្ងៃមុន ដែលកាន់តែធ្វើឱ្យមានបញ្ហាអ័ព្ទកាន់តែអាក្រក់ទៅៗ៕