លោក គួច ចំរើន៖ ក្រុមហ៊ុនសាងសង់ ត្រូវចុះបញ្ជីនៅក្រសួងត្រឹមត្រូវ ទើបអនុញ្ញាតដំណើរការ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យសហគ្រាស និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវតែទៅចុះបញ្ជីនៅក្រសួងដែនដី នគរនគរូបនីយកម្ម និងសំណង់ជាមុនសិន ទើបអាចអនុញ្ញាត ឲ្យដំណើរការសាងសង់ ឬសិក្សាប្លង់សម្រាប់ប្រើប្រាស់បាន។ ការស្នើបែបនេះបន្ទាប់ពីរកឃើញ ក្រុមហ៊ុនសាងសង់មួយចំនួន មិនបានទៅចុះបញ្ជីការត្រឹមត្រូវ តាមច្បាប់ ។

លោក គួច ចំរើន បានថ្លែងថា សមាគមត្រូវសម្របសម្រួល ជាមួយសហគ្រាសរបស់ខ្លួន ដើម្បីឲ្យពួកគាត់បានស្វែងយល់ អំពីច្បាប់កម្ពុជា។ “ដូច្នេះក្រុមហ៊ុន ឬសហគ្រាស អាចដំណើរការសាងសង់ ឬសិក្សាប្លង់ សម្រាប់ប្រើប្រាស់នៅកម្ពុជា ទាំងសហគ្រាស និងក្រុមហ៊ុនត្រូវតែទៅចុះបញ្ជី នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់” ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយសមាគមចិន និងសិក្សាស្វែងយល់ពីច្បាប់សាងសង់។

អភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ នៅគ្រប់ការដ្ឋានសាងសង់ ដើម្បីពិនិត្យអ្នកម៉ៅការសាងសង់ និងសិក្សាប្លង់ពិតថា ពិតជាបានចុះបញ្ជីការ សាងសង់ត្រឹមត្រូវឬទេ? ដោយសារការធ្វើវិមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ នៅតាមរាជធានី-ខេត្ត មានសិទ្ធិចុះកិច្ចសន្យាវិនិយោគ ចំពោះសហគ្រាសនោះ ក្រុមហ៊ុនទាំងឡាយណា ដែលមានដើមទុន ក្រោម២លានដុល្លារ និងក្រុមហ៊ុនសហគ្រាសណា មានដើមទុនលើស ២លានដុល្លារ ត្រូវសុំការអនុញ្ញាតពីCDC ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds