អាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋនៅភូមិធ្លក​អណ្តូង សង្កាត់​ស្លក្រាម​ ទាំងសម្តេចតេជោ មិនទាន់សម្រេច

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅភូមិធ្លកអណ្តូង សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប ត្រូវបានកម្លាំងអាជ្ញាធរអប្សរាចុះរុះរើ ទាំងដែលប្រមុខរដ្ឋាភិបាលមិនទាន់សម្រេច​ ខណៈដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានរាយកាណ៍ករណីនេះទៅនាយករដ្ឋមន្ត្រីរួចរាល់​។

ក្នុងទំព័រហ្វេសបុកលោក ពេជ្រ ស្រស់ នៅព្រឹកនេះបានអោយដឹងថា កម្លាំងអាជ្ញាធរអប្សរាចុះរុះរើផ្ទះប្រជាពលរដ្ឋនៅភូមិធ្លក​អណ្តូង សង្កាត់​ស្លក្រាម​ ក្រុងសៀមរាបទាំងករណីនេះសម្តេចតេជោមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ហើយ​ករណីនេះ​ ខ្ញុំបានជម្រាបជូនសម្តេចតេជោ​ រួចហើយដែរ ជាការឆ្លើយតបរបស់សម្តេចតេជោ លោកបានឲ្យអភិបាលខេត្តជួយដោះស្រាយ
ផងដែរ​ ប៉ុន្តែនៅពេលនេះស្រាប់តែមានការចុះរុះរើផ្ទះពលរដ្ឋដដែល។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​វាយ​កម្ទេច​ផ្ទះពលរដ្ឋកាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជាច្រើនឆ្នាំ​។ក្នុងហេតុការណ៍រុះរើនេះគឺមានពលរដ្ឋ២នាក់យំរហូតសន្លប់បាត់ស្មារតីផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds