រូបសំណាក Iron Man ដ៏ពិតប្រាកដ ត្រូវបានកសាងឡើងក្នុងប្រទេសអ៊ីតាលី
អ៊ីតាលី៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិនទៅនឹងរូបសំណាក Iron Man ដ៏ពិតប្រាកដ ត្រូវបានកសាងឡើងក្នុងប្រទេសអ៊ីតាលី ដើម្បីជាការឧទ្ទិសដឹងគុណនៃការពលីជីវិតរបស់ Iron Man នៅក្នុងរឿង Avengers: Endgame។
គួររម្លឹកផងដែរថា ឈុតចុងក្រោយនៅក្នុងខ្សែភាពយន្ត Avengers: Endgame លោក Tony Stark (Iron Man) បានពលីជីវិតរបស់ខ្លួនដោយប្រើប្រាស់ Infinity Gauntlet ក្នុងការសម្លាប់ Thanos និងកងទ័ពរបស់គេចោលទាំងអស់។
បន្ទាប់ពីរឿង Avengers: Endgame បានចាក់បញ្ចាំងនៅតាមរោងកុននានាទូទាំងពិភពលោករួច ហ្វេន Marvel ជាច្រើនទូទាំងពិភពលោកសុទ្ធសឹងតែសម្តែងអារម្មណ៍ក្តុកក្តួលទាក់ទិនទៅនឹងការស្លាប់របស់ Iron Man ហើយពួកគេក៏បានឧទ្ទិស និងដឹងគុណពីការពលីជីវិតដ៏មហិមារបស់ Iron Man នៅលើបណ្តាញសង្គមជាហូរហែផងដែរ។
ប៉ុន្តែ ថ្មីៗនេះ នៅក្នុងទីក្រុង Forte dei Marmi មានរូបសំណាក Iron Man ដ៏ពិតប្រាកដមួយ ត្រូវបានសាងសង់ឡើង ដោយគេដាក់ឈ្មោះឱ្យវាថា «Man of Steel (ដែលការដាក់ឈ្មោះបែបនេះគឺប្រៀបដូចជាការឌឺឌងទៅនឹងតួអង្គ Superman អីចឹង។)»