ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរួមចំណែកចំណងមិត្តភាពល្អរវាងកម្ពុជានិងម៉ាឡេស៊ី
ភ្នំពេញ៖ បន្ទាប់ពីបាន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ ២០១៩នៅព្រឹកថ្ងៃទី៤ខែកញ្ញានេះ ឯក ឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេ ស៊ី បាននិវត្តទៅកាន់ប្រទេសម៉ាឡេស៊ីវិញហើយ ។
ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមបណ្ឌិត មហាធា មហា ម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡាស៊ី បានចូលជួបសំដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ ជួបទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល ដែលស្តែងចេញអំពីចំណង មិត្តភាពដ៏ជិតស្និទ្ធនិងរាក់ទាក់រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិតមហាធា មហា ម៉ាត់ នៅកម្ពុជា បានរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការជិត ស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕
អត្ថបទ៖ សុខ លាភ