លោក ពេជ្រ ស្រស់ ៖ ពេលណាកម្ពុជាទើបឈប់មានវប្បធម៌ក្តិចត្រួយ ?

ភ្នំពេញ៖ ប្រទេសជាតិ​ត្រូវ​ការ​បញ្ញវន្តដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​មក​ជួយ ចុះ​បើ​បញ្ញវន្ត​ប្រែ​ជា​មាន​ចិត្ដចង្អៀត ក្បិតក្បៀត លាក់ចំណេះ និងចង់​តែ​ក្តិច​ត្រួយ ធ្វើ​ម្ដេច​ទើប​អាច​ជួយ​ឱ្យ​មាន​កំណើន​ធន​ធាន​មនុស្ស​បាន ពូជខ្មែរខ្ញុំមួយចំនួនគឺអញ្ចឹង។

 

អ្នកនយោបាយរលកក្រោយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម អមជាមួយរូបភាពបញ្ញាវន្ត័ខ្មែរដែលត្រូវសារព័ត៌មានចេញផ្សាយរឿងអវិជ្ជមានចំពោះបញ្ញាវន្ត័កម្ពុជា នៅព្រឹកថ្ងៃទី៣​ខែសីហា ថា លូតមិនបានទេ​ គឺក្តិចត្រួយតែម្តងបើជួយគេហើយហេតុអ្វីចាំបាច់ត្រូវការតបស្នងឬមើលបណ្តាំធ្វើអ្វី? ចុះអាអ្នកចង់ផ្សាយនឹងហេតុអ្វីត្រូវតែឲ្យគេច្បាស់លាស់ថ្ងៃខែវិលចូលមាតុភូមិវិញអញ្ចឹង? ដើរ​ ដេកអង្គុយ​ គឺជាសិទ្ធិរបស់ ភារិន ទេតើ ហេតុអ្វី​ចាំបាច់ឲ្យគ្នាត្រូវតែកំណត់ពេលឲ្យលោកម្ចាស់សម្ភាសន៍ចឹង?

លោកបន្ថែមថា សូមខ្មែរមួយចំនួនយើងអើយ សុំមេត្តាឈប់បាន​ ឈប់ទៅ​អាចរិតក្តិចត្រួយនឹង ខ្មាស់ជាតិគេផង..! គេដទៃជីកកំណប់បាន បែរជាអាម្ចាស់កំណប់នេះខំប្រឹងបំផ្លាញនូវកំណប់នេះទៅវិញ ទាំងអ្នកដទៃនោះមិនបានយកកំណប់នេះផង។

ពេលណាខ្មែរមួយចំនួនបើកចិត្តឲ្យទូលាយជាមួយខ្មែរដូចគ្នាទៅទាំងនេះគឺសបញ្ជាក់ឲ្យឃើញថាសង្គមខ្មែររងបែកបាក់ពីលើដល់ក្រោមហើយគឺពីអ្នកនយោបាយដល់​សង្គមមនុស្សធម្មតា។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds