គ្រោះថ្នាក់ចរាចរណ៏ដោយខ្លួនឯង កុងតឺន័រមួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រមកសង្កត់លើខាងកាប៊ីនមុខបណ្តាលឲ្យតៃកុងអ្នកបើកផ្ទាល់ស្លាប់ភ្លាមៗ

ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថានៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៏មួយ ដោយខ្លួនឯង គឺរថយន្តដឹកកុងតឺន័រមួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រ សង្កត់មកលើកាប៊ីនរថយន្ត ធ្វើអោយបុរសអ្នកបើកបរម្នាក់ គាបស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះកើតឡើងនៅ តាមផ្លូវលំ ចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ ភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ ហើយករណីនេះសមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមនិតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds