អជ្ញាធរខេត្តកំពង់ស្ពឺ សន្យាស្វែងដំណោះស្រាយជូបពលរដ្ឋ៣៨គ្រួសារ ក្រោយលោកពេជ្រ ស្រស់ចុះសិក្សា
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះជួបពលរដ្ឋប្រមាណជា ៣៨ គ្រួសារ កំពុងរង គ្រោះទឹកលិចផ្ទះ ចំការ ស្រែ ស្ថិត នៅភូមិ អូរកូនត្រំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ ការទប់ទឹកនៃក្រសួងធនធានទឹក ហើយអាជ្ញាធរ ខេត្តកំពង់ស្ពឺគ្មាន ដំណោះស្រាយជូនពួកគាត់ទេ។ ចំពោះករណីនេះដែរគឺមានពលរដ្ឋ ចាស់ ៗ និង ក្មេងតូច ៗ ព្រមទាំង សិស្សកំពុងរងគ្រោះ ជាពិសេសប្រជាពលរដ្ឋទាំង៣៨ គ្រួសារ កំពុង តែដាច់ចរន្តសេដ្ឋកិច្ចតែម្តង។