ស្លាប់​១៧០​នាក់ ​គ្រោះថ្នាក់ចរាចរណ៍នៅទូ​ទាំង​ប្រទេស​នៅក្នុងខែសីហា

​ភ្នំពេញ ៖ រយៈ​​ពេល​៣១​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ ដល់​៣១ ខែសីហា ឆ្នាំ​២០១៩ នៅទូ​ទាំង​ប្រទេស​គ្រោះថ្នាក់​ចរាចរណ៍កើតឡើង​៣១៤​លើក​ថយ​២២​លើក​ស្មើ​៧%, ស្លាប់​១៧០​នាក់​កើន​២៩​នាក់​ស្មើ​២១%​ របួសធ្ងន់​២៧២​នាក់​ ថយ​៧៣​នាក់​ស្មើ​២១%, របួសស្រាល​១៥៤​នាក់​ ថយ​៩៩​នាក់​ស្មើ​៣៩% ។ នេះបើយោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់​ធ្នាប់​​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​។

សរុប​ស្លាប់​១៧០​នាក់​( ស្រី​២៤​នាក់​) ម៉ូតូ​ស្លាប់​១៣៤​នាក់​ស្មើ​៧៨%(​យប់​៧៤​នាក់​)​មិន​ពាក់មួក​១០០​នាក់​ស្មើ​៧៥%,​អ្នកបើកបរ​៩៥​នាក់ អ្នក​រួម​ដំណើរ​៥​នាក់​,​រថយន្ត​តូច​ស្លាប់​១២​នាក់​ស្មើ​៧%(​យប់​៩​នាក់​),​ថ្មើរជើង​ស្លាប់​១៥​នាក់​ស្មើ​៩%(​យប់​៦​នាក់​) រថយន្ត​ធំ​០០​នាក់​ស្មើ​០០%(​យប់​០​នាក់​)​យាន​ផ្សេង​ៗ៩​នាក់​ស្មើ​៥%(​យប់​៧​នាក់​)​។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១១៩​លើក​កើន​១១​លើក​ស្លាប់​៧៥​នាក់​,​ស្រវឹង​១២​លើក​ស្មើ ស្លាប់​២​នាក់​,​ប្រជែង​៣១​លើក​ថយ​៧​លើក​ស្លាប់​២៣​នាក់​,​មិន​ប្រកាន់​ស្តាំ​៣២​លើក​ថយ​២២​លើក​ស្លាប់​២០​នាក់​,​មិន​គោរព​សិទ្ធ​៨៨​លើក​កើន​៧​លើក​ស្លាប់​៣៣​នាក់​,​បត់​គ្រោះថ្នាក់​២១​លើក​ថយ​៨​លើក​ស្លាប់​១១​នាក់​,​ងងុយដេក​១​លើក​ថយ​៣​លើក​ស្លាប់​គ្មាន​,​កត្តា​យាន​១​លើក​ស្មើ​ស្លាប់​១​នាក់​,​កត្តា​ផ្លូវ​១​លើក​ស្មើ​ស្លាប់​១​នាក់​, ។

របួស​សរុប​៤២៦​នាក់​: ម៉ូតូ​ធ្ងន់​២២០​នាក់​(​មិន​ពាក់មួក​១២៧​នាក់​)(​បើកបរ​៧៩​នាក់ រួម​ដំណើរ​៤៨​នាក់​),​មូ​៉​តូ​ស្រាល​៩១​នាក់​(​មិន​ពាក់មួក​៥៨​នាក់​)​បើកបរ​២៤​នាក់​រួម​ដំណើរ​៣៤​នាក់​),​រថយន្ត​តូច​របួស​៦៨​នាក់​,​រថយន្ត​ធំ​របួស​២៣​នាក់​,​យាន​ផ្សេង​ៗ១៣​នាក់​,​ថ្មើរជើង​១១​នាក់​។ យាន​ខូចខាត : មូ​៉​តូ​២៦៦​គ្រឿង​,​រថយន្ត​តូច​១៥០​គ្រឿង​,​រថយន្ត​ធំ​១០៤​គ្រឿង​,​យាន​ផ្សេង​ៗ៣១​គ្រឿង​,​ថ្មើរជើង​២១​នាក់ ។

គួ​បញ្ជាក់​ថា ក្នុង​ខែកក្កដា រយៈ​ពេល​៣០​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​៣២៨​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤០​នាក់ របួសធ្ងន់​៣២៣​នាក់ របួសស្រាល​២២១​នាក់ ហើយ​រាជធានី​ភ្នំពេញ​កើត​គ្រោះថ្នាក់​ចា​ចរណ៍​ច្រើន​ជាងគេ​រហូត​ដល់​១០០​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៧​នាក់ របួស​១៦០​នាក់ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds