ទឹកចិត្តអ្នកស្រលាញ់សិល្បៈ ខេម ឃើញប្អូនៗដើររាំពេលយប់តាមហាង ក៏សម្រេចចិត្តយកចូលក្រុមរបស់ខ្លូនតែម្ដង!
ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម បានបង្ហោះរូបភាពមួយសន្លឹក ពីក្មេងប្រុស២នាក់ ជាមួយនឹងសារខ្លីដ៏មានអត្ថន័យ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលោក។
នៅក្នុងនោះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានសរសេររៀបរាប់ថា៖
«ដោយក្តីអាណិតអាសូរ ឃើញគាត់នៅក្មេង ម៉ោងមួយ ពីរយប់មិនទាន់គេង ដើររាំតាមហាង ដើម្បីយកលុយរៀន ក៏សម្រេចចិត្តយកគាត់ទាំងពីរចូលក្រុមរាំរបស់ខ្ញុំតែម្តង» ។