វណ្ណដា ចេញមុខបកស្រាយ ក្រោយផ្ទុះការរិះគន់ថា បទ J+O ចម្លងសាច់ភ្លេងពីគេ (មានវីដេអូ)

ភ្នំពេញ៖ វណ្ណដា គឺជាតារាចម្រៀងរ៉េបមួយរូប ដែលទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យជាច្រើន នាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង បទចម្រៀង J+O របស់តារាចម្រៀងប្រុសមាឌតូចសំឡេងធំ វណ្ណដា ដែលបានចេញកាលពីប៉ុន្មានខែមុននេះ ក៏បានធ្វើឲ្យកក្រើក និងផ្ទុះការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តជាច្រើន ដោយមិនថាវ័យណានោះទេ គឺសុទ្ធតែស្គាល់និងស្រលាញ់ពេញចិត្តនូវបទមួយនេះតែម្តង។

យ៉ាងណាមិញ ដោយបទចម្រៀងមួយបទនេះ កំពុងតែទទួលបានការគាំទ្រខ្លាំងនោះ ស្រាប់តែមានពាក្យលេចឭថា បទចម្រៀងនេះត្រូវបានចម្លងសាច់ភ្លេងពីគេ ដែលធ្វើឲ្យប្រធានបទមួយននេះ កា្លយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។

ប៉ុន្តែមិនថាយ៉ាងណា កាលពីពេលថ្មីនេះ តារាចម្រៀងប្រុស លោក វណ្ណដា ក៏បានចេញវីដេអូឃ្លីបមួយ លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងរឿងរ៉ាវពីការធ្វើសាច់ភ្លេងក្នុងបទចម្រៀង J+O នេះ របស់លោក ដើម្បីកុំឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការយល់ច្រឡំផងដែរ។

នៅក្នុងនោះ វណ្ណដា ក៏បានបង្ហាញពីរបៀបធ្វើសាច់ភ្លេងពីដំណាក់កាលដំបូង ព្រមទាំងភ្លេងខ្លះទៀត លោកបានយកពី Looperman ដោយទទួលបានសិទ្ធិអនុញ្ញាត និងបញ្ជាក់ថា បទចម្រៀងមួយបទនេះ គឺជាបទ Original Song របស់លោកផ្ទាល់ផងដែរ។

គួរឲ្យដឹងផងដែរថា តាមរយៈវីដេអូនោះទៀតសោត ក្រុមការងាររបស់លោក វណ្ណដា ក៏បានបង្ហាញពីការធ្វើសាច់ភ្លេងខ្លះៗបន្ថែមទៀត ក៏ដូចជាសារ E-mail ផ្សេងៗ ដើម្បីបញ្ជាក់ពីការពិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open