ថៃផ្គត់ផ្គង់លិខិតឆ្លងដែនអេឡិចត្រូនិកចំនួន ១៥លាន ដើម្បីបង្កើតភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដល់ប្រជាជន

ក្រសួងការបរទេសប្រទេសថៃ (MOFA) នឹងផ្គត់ផ្គង់លិខិតឆ្លងដែនអេឡិចត្រូនិកចំនួន ១៥លាន សម្រាប់គម្រោងរយៈពេល ៧ឆ្នាំ របស់ខ្លួន។ នេះតំណាងឱ្យការដាក់ផ្ដល់ជូនលិខិតឆ្លងដែនដ៏ធំបំផុតមួយ ហើយការផ្លាស់ប្តូរនេះផងដែរត្រូវបានរៀបចំឡើងស្របតាមផែនការជាតិ ដើម្បីបង្កើតភាពជឿនលឿនផ្នែកបច្ចេកវិទ្យាតាមរយៈគំនិតផ្តួចផ្តើម ដែលគេឱ្យឈ្មោះថា “Thailand 4.0” ។

ដោយទទួលបានគាំទ្រពីអតិថិជនថៃក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ នៅក្នុងឧស្សាហកម្មជាច្រើនក្រុមនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន។ ល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនៃលិខិតឆ្លងដែនអេឡិចត្រូនិកនេះ មានព័ត៌មានជីវមាត្រចំនួន ៦៤ទំព័រ រួមទាំង e-Cover ដែលមានទំព័រទិន្នន័យស្តើង និងងាយបត់បែន ដែលធ្វើពីប៉ូលីកាបូណាត ក៏ដូចជាការបង្ហាញរូបភាពទី២ និងរូបថតពិត។ លក្ខណៈសុវត្ថិភាពទាំងនេះធានាថា ឯកសារនេះគោរពតាមស្តង់ដារសុវត្ថិភាពខ្ពស់ ដែលបានណែនាំដោយអង្គការអាកាសចរណ៍ស៊ីវិលស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងការឆ្លងកាត់ព្រំដែនបានយ៉ាងឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds