តុលាការខេត្តមណ្ឌកគីរី ចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្មម្នាក់ ទៅបំភ្លឺពាក់ព័ន្ធបញ្ហាព្រៃឈើ

(មណ្ឌលគិរី)៖ យោងតាមលិខិតអញ្ជើញរបស់ លោក ហៀង សុភក្ដ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច លោក ចាន់ សាវុឌ្ឍ ចូលទៅអយ្យការដើម្បីធ្វើការសួរនាំ បំភ្លឺពាក់ព័ន្ធទៅនឹងបញ្ហាព្រៃឈើ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។

នៅក្នុងលិខិតអញ្ជើញលោក ហៀង សុភក្ដ្រ ចង់ឲ្យលោក ចាន់ សាវុឌ្ឍ បំភ្លឺពាក់ព័ន្ធការអនុញ្ញាតជំហ៊ានទី១ ចំនួន១,០០០ហិចតា ក្នុងអនុតំបន់I, អនុតំបន់II ចំនួន២,០០០ហិចតា, អនុតំបន់III ចំនួន២,០០០ហិចតា, អនុតំបន់IV ចំនួន២,០០០ហិចតា និងអនុតំបន់V ចំនួន២,៧៤១ហិចតា របស់ក្រុមហ៊ុន ផេស៊ីហ្វ្រិកហ្គ្រន យ៉ញ,ស្ដុក ខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ក៏បានអញ្ជើញលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មទៅបំភ្លឺផងដែរ ពាក់ព័ន្ធបញ្ហាព្រៃឈើទាំងនេះ តែក្រោយការសួរនាំព្រះរាជអាជ្ញា បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែលនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds