បណ្តេញជនជាតិចិន១៥០នាក់ ដែលពាក់ពន្ធ័និងការជំរិតទារប្រាក់តាមអ៊ីធឺណែត នៅកម្ពុជា

(ភ្នំពេញ​)៖​ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបណ្តេញជនជាតិចិន ប្រុសស្រី១៥០នាក់ពាក់ពន្ធ័ករណីជំរិតទារប្រាក់ តាមប្រពន្ធ័អុិនធើណេតហៅកាត់ថា VOIP តាមព្រលានយន្តហោះអន្តរជាតិពោធិចិនតុង តាមជើងយន្តហោះពិសេសរបស់ប្រទេសចិន ហើយបានប្រគល់អោយប៉ូលិសចិនចាត់ការបន្តរ។

ជនជាតិចិនទាំង១៥០នាក់ខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបចំនួន២ករណី នៅខេត្តកំពង់ស្ពឺ ឃាត់ជនជាតិចិនចំនួន ១៨នាក់ បទល្មើស ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ (VOIP កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០១៩ ។

នឹងករណីទី២-កាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ​២០១៩ ឃាត់ជនជាតិចិនចំនួន ១៣២នាក់ (នៅខេត្តព្រះសីហនុ) បទល្មើស ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ( VOIP )៕

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds