ក្រសួងការងារ ហាមជនបរទេស ប្រកបមុខរបរ១០ប្រភេទ នៅកម្ពុជា

 

ភ្នំពេញ៖ យោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានអោយដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានសម្រេចធ្វើការហាមឃាត់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងការប្រកបរកស៉ី និងធ្វើការងារចំនួន ១០ប្រភេទ។

ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ ចំពោះជនបរទេស របស់ក្រសួងការងារ បានបញ្ជាក់ថា មុខរបរទាំង១០នោះ រួមមាន៖ ទី១៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
ទី២៖ អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ, ទី៣៖ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ, ទី៤៖ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស, ទី៥៖ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
,ទី៦៖ អ្នកកាត់ដេរ, ទី៧៖ អ្នកប៉ះកង់ ជាងជួសជុលយានយន្ត, ទី៨៖ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ, ទី៩៖ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប,និងទី១០៖ ជាងទង ជាងច្នៃត្បូងពេជ្រ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open