ប្តីខំរកប្រពន្ធកូនដែរតែមិនឃើញស្រាប់តែ…គ្រប់គ្នានឹកស្មានមិនដល់
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងឈើកម្ពស់ជាង២ម៉ែត្រ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហានេះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងឈ្មោះខួច ម៉ាឡា អាយុ៣២ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសរូបនេះ និងប្រពន្ធឈ្មោះ ពៅ អាយុ៣៩ឆ្នាំ បានឈ្លោះប្រកែកគ្នា ហើយស្ត្រីជាប្រពន្ធបាននាំយកកូន២នាក់ ប្រុសម្នាក់ទៅជាមួយមិនដឹងជាទៅណាតាំងពីថ្ងៃទី១៣ ខែសីហានេះ មិនឃើញនាំកូនត្រឡប់មកផ្ទះវិញ បុរសជាប្តីខូចចិត្តបានផឹកស្រាជារៀងរាល់ថ្ងៃ និងបានខិតខំដើររកប្រពន្ធកូនក៏មិនឃើញ ។ ដោយខូចចិត្ត និងប្រពន្ធមិនឃើញនាំកូនវិលត្រឡប់មកផ្ទះវិញនៅថ្ងៃកើតហេតុឈ្មោះ ម៉ាឡានេះបានផឹកស្រាស្រវឹង ហើយបានយកខ្សែឈ្នួរហាលខោអាវរបស់បងប្អូនឡើងដើមថ្នក់ទឹកក្បែរផ្ទះកម្ពស់ជាង២ម៉ែត្រ ចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តង ។