បើកឡានបុកគេរត់..រត់ទាល់តែស្លាប់១របួសធ្ងន់២ ទើបឈប់រត់
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឱ្យម្នាក់ស្លាប់នៅនឹងកន្លែង ឯ២នាក់ទៀតរងរបួសធ្ងន់ កើតឡើងកាលពីវេលាម៉ោងជិត៦យប់ថ្ងៃទី២៦ សីហា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៨ ក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
បើមន្ត្រីនគរបាលចរាចរណ៍ថា មុនពេលកើតហេតុ គឺអ្នកបើកឈ្មោះពូ បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ជ្រុកបុករថយន្តរបស់មន្ត្រីរាជការម្នាក់នៅមុខសាលា ក្រុងប៉ោយប៉ែត ហើយពេលនោះ ត្រូវមន្ត្រីនគរបាលក្រុងប៉ោយប៉ែតជិះរថយន្តដេញតាមជនបង្កនោះដែលព្យាយាមបើកគេច ។
ប្រភពបន្តថា ពេលនោះ បុរសម្នាក់ទៀតឈ្មោះ នួន នីគីដា បានឃើញហេតុការណ៍នោះដែរ ក៏បើករថយន្តដេញតាមជនបង្ករហូត តាមផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥៨ ។ ប៉ុន្តែជនបង្កមិនព្រមឈប់ទៀត ទាល់តែមានគ្រោះថ្នាក់បែបនេះតែម្តង ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកអូរជ្រៅថា ជនរងគ្រោះដែលស្លាប់ក្នុងឡានមានឈ្មោះ ពូ អាយុប្រហែល២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែត ។