សពជនជាតិបរទេសម្នាក់ ត្រូវប្រទះនៅអណ្តែតក្នុងទឹកសមុទ្រក្រុងព្រះសីហនុ
ព្រះសីហនុ៖ ប្រជាពលរដ្ឋប្រទះឃើញសពជនជាតិបរទេសម្នាក់ អណ្តែតលើទឹកផ្ទៃសមុទ្រនៅឆ្នេរអូរត្រេះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងសង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តខេត្តព្រះសីហនុ។
មន្ត្រីជំនាញនរគបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កំពុងរង់ចាំកម្លាំងនគរបាលបច្ចេកទេស មកធ្វើការសល្យវិច័្ឆយ ដើម្បីកំណត់អត្តសញ្ញាណ ឱ្យបានច្បាស់ពីការស្លាប់នោះ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ឃើញបុរសជនជាតិបរទេសខាងលើ ចុះលេងទឹកសមុទ្រ នៅឆ្នេរអូរត្រេះ ចំពេលមានរលកខ្លាំងហើយមេឃកំពុងរកភ្លៀងផងក្រោយមកក៏បាត់ខ្លួនជនជាតិបរទេសនេះ តែម្តងរហូតដល់ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ទើបប្រទះឃើញសាកសពជនជាតិបរទេសម្នាក់បណ្តែតទឹកសមុទ្រនៅឆ្នេរអូរត្រេះ។
សមត្ថកិច្ចសន្និដ្ឋាន ជំហ៊ានដំបូងរបស់ថា ជនជាតិបរទេសខាងលើនេះ អាចនឹងស្លាប់ដោយសារតែលង់ទឹក៕
អត្ថបទ៖ សុខ លាភ