សង្វែគណាស់!!! ប្តីត្រូវលែងលះ ឯកូនត្រូវស្លាប់ទៀត ម្តាយបានត្រឹមស្រែកទ្រហោយំ នៅក្បែរសពកូនប្រុស ដែលបានស្លាប់ដោយសារតែ…..
សង្វែគណាស់!!! ប្តីត្រូវលែងលះ ឯកូនត្រូវស្លាប់ទៀត ម្តាយបានត្រឹមស្រែកទ្រហោយំ នៅក្បែរសពកូនប្រុស ដែលបានស្លាប់ដោយសារតែ…..គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងតែសម្លាប់មនុស្សជារៀងរាល់ថ្ងៃនៅកម្ពុជា ច្រើនជាងជំងឺទូទៅផ្សេងៗទៀត។ បើគិតជាមធ្យម ក្នុងមួយថ្ងៃៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនតិចនោះឡេីយ។ ការបង្កឲ្យមានគ្រោះថ្នាក់ចរាចរបែបនេះ ដោយសារតែ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានគោរពច្បាប់ចរាចរណ៍ គ្មានការអធ្យាស្រ័យឲ្យគ្នា និងសេពគ្រឿងញៀន ក៏ដូចជាគ្រឿងស្រវឹងជាដើមនោះ។ជាក់ស្តែង បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហួ ហុកវ៉ែន បានមានការបញ្ជាក់ឲ្យអំពីហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានបង្កឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ហេីយជនបង្កជាមួយរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ត្រឹមក្តីក្រៀមក្រំដ៏សោកសង្រេងដល់គ្រួសារសព។ជុំវិញករណីនៃគ្រោះថ្នាក់ចរាចរណ៍នេះដែរ ម្ចាស់គណនីហ្វេសបុកខាងលើនេះ បានមានការរៀបរាប់ឲ្យដឹងថា៖ «នេះជារូបដែលខ្ញុំទទួលបាន ពីមិត្តភក្តិដែលបានទៅចូលរួមបុណ្យឈាបនកិច្ច សព សៀង ដារិទ្ធិ។
គាត់គឺជាម្តាយរបស់ដារិទ្ធិ តើអ្នកឃើញរូបនេះហើយ មានអារម្មណ៍បែបណា?ញុំធ្លាប់ទៅលេងផ្ទះគាត់៣ដង ហើយតែងតែជួបអ៊ំស្រី។ ខ្ញុំតែសួររកអ៊ំប្រុស ចម្លើយរបស់គាត់ គឺអ៊ំប្រុសទៅស្រែ។ ខ្ញុំក៏មិនដែលបានសួរនាំ ពីឪពុករបស់ដារិទ្ធិឡើយ។ តាមពិតចម្លើយ ដែលអ៊ំស្រីប្រាប់ខ្ញុំ គឺគាត់បានលាក់បាំង ក្នុងហេតុផលណាមួយ ត្បិតគាត់និងឪពុករបស់ដារិទ្ធិ បានលែងលះគ្នាជាយូរមកហើយ។អាជីពគ្រូបង្រៀន និងចិញ្ចឹមកូនម្នាក់ឯង គឺលំបាកណាស់ហើយ។ ដូចនេះ ដែលដារិទ្ធិបានរៀនសូត្រខ្ពង់ខ្ពស់ គឺជាកិត្តិយស និងសមិទ្ធិផលធំធេងមួយសម្រាប់ជីវិតជាម្តាយ។ នៅពេលមិត្តភក្តិបានទូរស័ព្ទទៅប្រាប់គាត់ ពីដំណឹងអកុសលនេះ គាត់មិនជឿឡើយ ត្បិតធ្លាប់មានករណីឆបោក ដោយប្រើប្រាស់ហេតុផលគ្រោះថ្នាក់ចរាចរណ៍។
គាត់បានឱ្យគេសុំប៉ូលីសថតរូបបង្ហាញគាត់សិន។ខ្ញុំសូមអភ័យទោស ដែលយករូបភាពរបស់គាត់ មកផុសក្នុងហ្វេសប៊ុក ដោយមិនបានសុំសិទ្ធិពីសាមីខ្លួន។ តែខ្ញុំសរសេរនេះ គឺក្នុងន័យរំលែកទុក្ខ និងចូលរួមទាមទារ រកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ។ ហើយខ្ញុំនឹងលុបចោល នូវស្តេតថឺសរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រសិនបើករណីនៃត្រូវបានស៊ើបអង្កេត និងដោះស្រាយប្រកបដោយយុត្តិធម៌។ដូចនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា រាល់ការផុសរបស់ខ្ញុំនេះ មិនមែនជាការធ្វើអាជីវកម្មលើសពជនរងគ្រោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយឡើយ។ ដោយធ្លាប់រាប់អានគ្នាជាយូរឆ្នាំ និងតែងតែមានអធ្យាស្រ័យល្អជាមួយគ្នា ខ្ញុំសូមឧទ្ទិសមរណ:ទុក្ខនេះ ជាការក្រើនរំលឹកចំពោះ អ្នកទាំងឡាយ ពិសេសអ្នកដែលស្គាល់ នឹងរាប់អានជនរងគ្រោះ និងក្រុមគ្រួសារ។
១- ទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តចាត់ការដោះស្រាយករណីនេះ ឱ្យបានឆាប់រហ័ស និងប្រកបដោយយុត្តិធម៌ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព។
២- សំណូមពរដល់និស្សិត ដែលជាសិស្ស និងមិត្តភក្តិរួមជំនាញរបស់ជនរងគ្រោះ បន្តការសិក្សាស្រាវជ្រាវ លើជំនាញដែលជនរងគ្រោះបានសិក្សា និងណែនាំ ដើម្បីជាការឧទ្ទិសដល់ការប្រឹងប្រែងរបស់គាត់។
៣- សំណូមពរដល់ ម្ចាស់ និងគ្រប់យានដ្ឋានជួសជុលរថយន្តទាំងអស់ សូមជួយសហការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានរថយន្តដែលខូច និងមានស្លាកស្នាម មិនប្រក្រតី ដើម្បីជួយស្វែងរកភាគីរថយន្តបង្កហេតុ និងឈានចូលដល់ការដដ្រាយដោយយុត្តិធម៌។
៤- អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមបើកបរប្រកបដោយក្រមសីលធម៌ ការយោគយល់ និងអនុវត្តតាមច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
៥- សូមជនបង្ក មានស្មារតីភ្ញាក់រលឹក និងចេញមុខទទួលខុសត្រូវតាមច្បាប់ ដើម្បីជាការសុំទោស និងគោរពដល់ដល់សពជនរងគ្រោះ និងក្រុមគ្រួសារ ពិសេសការបញ្ចប់វប្បធម៌គេចវេពីការទទួលខុសត្រូវលើកំហុសរបស់ខ្លួន។