ក្នុងហេតុការណ៍ឆេះរោងចក្រផលិតពូកកាលពីម្សិលមិញ មិនមានការបាត់ម៉ូតូនោះទេ
ភ្នំពេញ ៖ ក្រោយប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ ថាមានការបាត់ម៉ូតូជាច្រើនគ្រឿង ក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រផលិតពូកកាលពីម្សិលមិញ ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៩ នេះថា មិនមានការបាត់ម៉ូតូរបស់ប្រជាពលរដ្ឋនោះទេ ដោយបងប្អូនខ្លះគាត់ដាក់ម៉ូតូច្រឡំកន្លែងហើយដើររកមិនឃើញក៏ប្រាប់គេថាបាត់ម៉ូតូ ហើយពេលពួកគាត់រកឃើញម៉ូតូវិញ គាត់មិនប្រាប់គេវិញធ្វើឲ្យមានការភ្ញាក់ផ្អើលបែបនេះ ។