ស្ពានអាកាសថ្មើរជើងចំនួន២ទីតាំងទៀត នឹងមាននៅខាងកើតសាលាសន្ធរម៉ុក និងខាងលិចផ្សារដើមគ
(ភ្នំពេញ)៖ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២ទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។
គម្រោងទី១មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី២មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ៕