បុរសម្នាក់គំរាមបង្ហោះរូបអាក្រាតកាយក្រោយរួមរ័ក្សជាមួយស្រីស្នេហ៍ហើយ ព្រោះតែដឹងថាខ្លួន…!
នារីរូបស្រស់ស្អាតម្នាក់ បានប្តឹងសមត្ថកិច្ចចាប់ខ្លួនសង្សាររបស់ខ្លួនម្នាក់ បន្ទាប់ពីបុរសរូបនោះបានបង្ហោះរូបភាពអាក្រាតកាយរបស់នាង ក្នុងអំឡុងពេលរួមភេទនឹងគ្នា ចូលក្នុងបណ្តាញសង្គម ដែលធ្វើឲ្យរូបនាងស្អុយឈ្មោះអសោចកេរ្តិ៍យ៉ាងខ្លាំង ។
នារីរងគ្រោះមានឈ្មោះ ស.វ.ន អាយុ ២៧ ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមេផ្ទះ បានប្រាប់ឲ្យដឹងថា ទំនាក់ស្នេហាជាមួយបុរសម្នាក់ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតជ្រុលខ្លួនរួមរ័កមេត្រីខុសគន្លងប្រពៃណីជាបន្តបន្ទាប់ និងក្រោយរួមរ័ករួចបុរសជាគូស្នេហ៍តែងយកទូរស័ព្ទថតរូបអាក្រាតកាយនាងទុក ។ ប៉ុន្តែ មិននឹកស្មានថា នៅពេលចំណងស្នេហ៍របស់ពួកនាងរង្គោះរង្គើ ស្រាប់តែភាភីខាងប្រុសបង្ហោះរូបអាក្រាតកាយ និងហែកកេរ្តិ៍នាងតាមហ្វេសប៊ុកយ៉ាងសាហាវ ។
បុរសកំហូចជាសង្សារឈ្មោះ មាស ចំរើន អាយុ ៣៣ ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តឹងរបស់នារីរងគ្រោះខាងលើ ។
នារីរងគ្រោះបានឲ្យដឹងថា រឿងរ៉ាវនេះបានកើតឡើង គឺនៅពេលដែលនាងបានដឹងថា ឈ្មោះ មាស ចំរើន មានប្រពន្ធមានប្រពន្ធកូនហើយ ទើបនាងបានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែ ឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែងបង្ហោះរូបអាសអាភាសនាងឲ្យហ្វេនៗក្នុងបណ្តាញសង្គមឃើញទៀតផង ។ ហើយទីបំផុត រូបគេបានធ្វើបែបនេះមែន ។
ជនសង្ស័យឈ្មោះ មាស ចំរើន បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យនារីរងគ្រោះ ខ្មាសគេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ តែក៏មិននឹកស្មានថា នារីរងគ្រោះប្តឹងប៉ូលិសចាប់ខ្លួនរូបគេនោះទេ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕