​Man Utd កំណត់គោលដៅកីឡាករ​​ឆ្នើម១០០​លានផោន​ម្នាក់ ​នៅខែមករាខាងមុខ

យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United បានធ្វើអោយតារាឆ្នើមរបស់ Borussia Dortmund កីឡាករ Jadon Sancho ក្លាយជាគោលដៅកំពូលរបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញនាខែមករាឆ្នាំ ២០២០ ខាងមុខ​។

​មិនតែប៉ុណ្ណោះ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនៅប្រទេសអាឡឺម៉ង់ Sancho ត្រូវបានគេរំពឹងថានឹងមានតម្លៃខ្លួនប្រហែល​១០០​លានផោន ប្រសិនបើក្រុមបិសាចក្រហមពិតជាចាប់អារម្មណ៍ក្នុងការនាំយករូបនេះត្រលប់ទៅទឹកដី Premier League វិញ​។

យ៉ាងណាមិញ ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាលើកម្លាំងការពារដ៏អស្ចារ្យនៅរដូវក្តៅនេះ ប៉ុន្តែពួកគេមិនទាន់អាចពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេឲ្យកាន់តែមុតស្រួចបាននៅឡើយទេ​។ ខណៈដែលលោក Ole Gunnar Solskjaer កំពុងស្វះស្វែងរកការដោះស្រាយបញ្ហានេះ ដោយនាំមកនូវការចុះហត្ថលេខាដ៏សំខាន់មួយក្នុងអំឡុងខែមករាឆ្នាំ ២០២០ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds