មិនស្មានថាកំពូលតារាសម្តែងចិន ឈិន ឡុង ពីមុនជាមនុស្ស ប្រមឹក ងប់ល្បែងសោះ.
ថ្មីៗនេះ តារាសម្ដែងយិនស៊ិនរបស់ចិន Jackie Chan ឬឈិនឡុង បានបង្ហាញពីប្រវត្តិពីអតីតកាល ចូលក្នុងសៀវភៅដែលមានឈ្មោះថា “Never Grow Up”។
នុងសៀវភៅ “Never Grow Up” នេះ ឈិនឡុងបានលម្អិតរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតរបស់លោក ដែលធ្លាប់ជា បុរសកាចសាហាវ។ រម្លឹកទៅកាលពីអតីត លោកជាមនុស្សប្រមឹក វក់នឹងល្បែងស៊ីសង។ លើសពីនេះលោកធ្លាប់ដេកជាមួយស្រីពេស្យាជាច្រើននាក់ និងវាយដំកូនតូច អំឡុងពេលឈ្លោះគ្នាជាមួយនឹងប្រពន្ធទៀត។
ទាក់ទងនឹងការសិក្សា តារាប្រុសរូបនេះនិយាយថាខ្លួនពិតជាសោកស្ដាយជាពន់ពេកដែលមិនសង្វាតរៀន មើលងាយការសិក្សាពេលនៅជាសិស្ស។ ដោយឡែក កាលពីអាយុ ១៥ឆ្នាំ លោកបានជួបស្នេហ៍គ្រាដំបូង ឈ្មោះ Chang។ ទំនាក់ទំនងរបស់លោកជាមួយនាងកាលនោះក៏មិនល្អដែរ។ ឈិនឡុងហៅខ្លួនឯងថាជា “សង្សារសាហាវ” ព្រោះលោកតែងធ្វើឲ្យមិត្តស្រីអស់សង្ឃឹម ទាំងដឹងថានាងព្យាយាមនៅតែទាក់ទងលោក ទាំងដែលឪពុកម្ដាយជំទាស់។
មិនស្មានថាកំពូលតារាសម្តែងចិន ឈិន ឡុង ពីមុនជាមនុស្ស ប្រមឹក ងប់ល្បែង.

តារារូបនេះបន្ថែមទៀតថា លោកតែងចាកចេញពីទូក្រុងហុងកុង ព្រោះមិនចង់នៅជាមួយសង្សារម្នាក់នោះ ហើយរាល់ពេលឲ្យតែដើរលេងជាមួយគ្នាម្ដងៗ លោកតែងជ្រើសយកការវាយគ្នា ទុកជាការកម្សាន្ត។ ក្រោយមកទៀត ពេលអាចរកលុយបានច្រើន លោកតែងដើរផឹកស្រា ពាលាអាវ៉ាសែ ដើរដេកជាមួយស្រីមិនចេះគិត និងចំណាយលុយធ្វើរឿងជាច្រើនទៀត។ នេះក៏ដោយសារចង់បង្ហាញឲ្យអ្នកដែលធ្លាប់មើលងាយលោកកាលពីមុនភ្លឺភ្នែក។