PSG បដិសេធសំណើ Real Madrid សុំទិញ Neymar ១ទៀតហើយ
ក្លឹប PSG បានបដិសេធសំណើរបស់ក្រុម Real Madrid សុំទិញ Neymar ទៅហើយ បើទោះជាសំណើនោះមើលទៅពិតជាល្អខ្លាំងយ៉ាងណាក៏ដោយ។
Real Madrid បានប្រាប់ទៅ PSG ថាពួកគេនឹងផ្ដល់លុយសុទ្ធ១០០លានអឺរ៉ូ បូកថែមឱ្យ Bale , Jame និង Navas ទៀត ដើម្បីនាំយក Neymar មកក្រុងម៉ាឌ្រីត។ បើទោះជាមើលទៅឃើញថាល្អយ៉ាងណាក៏ដោយ តែក្លឹប PSG បានចេញមកច្រានចោល មិនទទួលយកសំណើនេះនោះទេ។ ពួកគេនៅតែទាមទារយកលុយសុទ្ធតែម្ដង មិនចង់បានកីឡាករបន្ថែមឡើយ។
PSG បានប្រកាសថាពួកគេនឹងលក់ Neymar ដែលជាកីឡាករលែងព្រមលេងឱ្យក្លឹបទៀតនេះ ប្រសិនណាបើមានក្លឹបដាក់សំណើសមស្របមួយ។ ទាំង Barcelona និង Real Madrid បានប្រើគ្រប់យុទ្ធសាស្ត្រអស់ហើយ ដើម្បីអន្ទង់ចិត្ត យកបាន Neymar ប៉ុន្តែចុងក្រោយនៅតែ PSG មិនព្រមលក់ឱ្យដដែល៕