ហួសចិត្ត ធ្វើដល់កូនថៅកែលក់ពេជ្រហើយ នៅឆ្លៀតឆក់ការបូបគេទៀត ត្រូវប៉ូលីសចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ យុវជន​ជាកូនអ្នកលក់មា​​​​​​​​​​​​​​​​​​​​​​​សពេជ្រនៅផ្សារទួ​​​​​​​​​​​លទំពូ​​​​​​​​​​​​​​​​​​ងម្នាក់ រួមនឹ​​​​​​​​​​ងបក្ខពួក​​​​​​​​​​​​​​​​ម្នាក់ទៀត ​​​​​​​​​​​ដោយហេ​​​​​​​​​​​​​​​​​​​​​​​​​តុតែវក់នឹងថ្នាំញៀន ខ្លាំងពេ​​​​​​​​​​​ក ក៏បែកគំនិ​​​​​​​​​​​តចេញ​​​​​​​​​​​​​​​​​​​​​​ធ្វើសកម្មភា​​​​​​​​​​​ពជិះម៉ូតូឆ​​​​​​​​​ក់យកកា​​​​​​​​​​​​​បូបជន​​​​​​​​​​​​​​​​រងគ្រោះម្នាក់ បា​​​​​​​​​​​​​​​​​​​​​​​​​​​​​នប្រាក់ជាង៧ពាន់ដុល្លារ រួចក៏យក​​​​​​​​​ទៅដើរចា​​​​​​​​​​យវាយ​​​​​​​​​​​​​​​​​​​ជក់ថ្នាំ បានរយៈ​​​​​​​​​ពេល​​​​​​​​​​​​​៤ថ្ងៃ ក៏ត្រូវស​​​​​​​​​​​​​​​​មត្ថកិច្ចស្រា​​​​​​​​​​​​​​​វជ្រាវចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់ខ្លួនបាន កាលពីរ​​​​​​​​​​​​​​​​​​សៀលថ្ងៃទី២០ ​​​​​​​​​​​​​​ខែក​​​​​​​​​​​​ញ្ញា ឆ្នាំ​​​​​​​២០១៨។

ជនសង្ស័យជា​​​​​​​​មុខសញ្ញាឆក់កា​​​​​​​​​​​​​​​​​​​បូបដែលត្រូវសម​​​​​​​​​​ត្ថកិច្ចចាប់ខ្លួនទាំង២នាក់ រួមមាន ទី១-ឈ្មោះវេង ម៉េងលាង ភេទប្រុស អាយុ១​៨ឆ្នាំ មុខរបរជា​​ជាងទង​​​​​​​​​​​ ជាកូនអ្នកមាស​​​​​​​​​​​​​​​​​​​​ពេជ្រ នៅផ្សារទួលទំពួង មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នលំនៅផ្ទះស​​​​​​​​​​​​​​​​​​​​​​​ង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាន​​​​​​​​​​​​​​​​​​ជ័យ និងទី២-ឈ្មោះ ​​​​​​​​​​​​គន្ធា ម៉េងលី ហៅ​​​​​​​​​​​​​​​​​​សាល ភេទប្រុស អា​​​​​​​​​​​យុ១៨ឆ្នាំ មុ​​​​​​​​​​​​​​​​​​​​​​​ខរបរជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអ​​​​​​​​​​​ត់លេខ ​​​​​​​​​​​​​ផ្លូវលេខ៤៨០ ស​​​​​​​​​​​​​​​​​​​​ង្កាត់ផ្សារដើ​​​​​​​​​​​​មថ្លូវ ខណ្ឌចំកា​​​​​​​​​​​​​​​រមន។ វត្ថុតា​​​​​​​​​​​​​​​​​​​​​​ងដែលត្រូវសមត្ថកិច្ចចាប់យ​​​​​​​​​​​​​ករួមមាន ម៉ូតូ​​​​​​​​១គ្រឿងម៉ាក PCX ពណ៌ទឹកប៊ិក​​​​​​​​​​​ ពាក់ស្លា​​​​​​​​​​កលេ​​​​​​​​​​​​​ខ ភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ GY-5833 និង១គ្រឿងទៀត ម៉ាកហុង​​​​​​​​​​​ដាឌ្រីម សេ១២​​​​​​​​​​​​​​​៥ ពណ៌ខ្មៅ ពាក់​​​​​​​​​​​​ស្លាកលេ​​​​​​​​​​​​​​​​​​​​​​ខ ភ្នំពេញ 1HF-9700 ​​​​​​​​​ដែលពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​បានជិះធ្វើសកម្មភាព​​​​​​​​​ឆក់​​​កន្លងមក។

ចំណែកជន​​​​រងគ្រោះក្នុងអំពើ​​​​​​​​​​​​ឆក់​​​​​​​​​​នោះ មានឈ្មោះ XU DONG HUIL ភេ​ទប្រុស ជន​​​​​​​ជាតិចិន ​​​​​​​​​​​​​​​​​​​កាន់លិខិតឆ្លងដែ​​​​​​​​​​​នលេខ PE 14​​​​​​​​​​​06431 ជាភ្ញៀវទេ​ស​​​​​​​​​​​​​ចរណ៍។

តាមប្រភពពីស​​​​​​​​​​មត្ថកិច្ច បា​​​​​​​​​​​​នឱ្យដឹងថា កា​​​​​​​​​​​​​​​​​​លពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១​​​​​​​​​៨ កន្លងទៅ ​​​​​​​​​​​​​​​​​ជនរងគ្រោះ​​​​​​​​​​​បាន​​​​​​​​​​​​​​​​​​​ធ្វើដំណើរម្នាក់ឯង នៅលើដងផ្លូវ លេខ២៩​​​​​​​​​​៤ សង្កា​​​​​​​​​​​ត់ទន្លេបាសា​​​​​​​​​​​ក់ ខណ្ឌចំ​​​​​​​​​​​​​ការមន ​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមានស្ពា​​​​​​​​​​​យកា​​​​​​​​​​​​​​​​​​​​​​​​​​​​បូប១ជាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនផង។ លុះពេលជនរងគ្រោះ​​​​​​​​​​​​​​​កំពុងដើរ ស្រាប់តែ​​​​​​​​​ជ​​​​​​​​​​​​​​​នសង្ស័យ២នាក់ បា​​​​​​​​​​​​​​​​​​​​​​នជិះម៉ូតូម៉ា​​​​​​​​​​​​​​​​ក PCX ពណ៌​​​​​​​​​​​​​​​ទឹកប៊ិក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅអែបក្បែរជនរ​​​​​​​​​​​​​​ងគ្រោះ ហើយម្នាក់​​​​​​​​​​​ជិះខាងក្រោ​​​​​​​​​​យ ក៏បា​​​​​​​​​នធ្វើសកម្មភាព​​​​​​​​​ឆក់យកកាបូ​​​​​​​​​​​បស្ពាយរបស់ជន​​​​​​​​​​ជាតិចិន​​​​​​​​នោះ និងបា​​​​​​​​​​​​​​​​​​នជិះគេចខ្លួនបា​​​​​​​​​​​​​​​ត់ស្រមោល។

ក្រោយកើតមាន​​​​​​​​​ហេតុការណ៍​​​​​​​​​នេះ ជនរងគ្រោះបា​​​​​​​​​​​នទៅដាក់ពា​​​​​​​​​​ក្យបណ្តឹង និងបានបញ្ជាក់ថា ក្នុងកាបូបនោះមានលិខិតឆ្លងដែន​​​​​​​​​​​​​​​​​​​​​​​១ក្បាល ប្រាក់ដុល្លារមា​​​​​​​​​​នជាង៧​​​​​​​​​​​​​​​​​​ពាន់ដុល្លារ អត្តសញ្ញាណ​​​​​​​​​​​ប័ណ្ណជនជា​​​​​​​​​​​​​​​​តិចិន និងកា​​​​​​​​​​​​តធ​​​​​​​​​​​​​​​​​​​​​នាគារចំនួន៤សន្លឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេ​​​​​​​​​លទទួលបាន​​​​​​​​​​​​​​​​​​​​ពាក្យបណ្តឹងខាងលើ នាយ​​​​​​​​​​កដ្ឋាននគរ​​​​​​​​​​​បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ដែលដឹក​​​​​​​​​​​​​​​​​នាំបញ្ជាដោយលោកឧត្តម​​​​​​​​​​​​សេនីយ៍ឯក ង៉េង ជួ ជា​​​​​​​​​​​ប្រធាន បាន​​​​​​​​​​ប្រើប្រាស់កម្លាំងជំនាញឱ្យចុះស្រាវជ្រាវ​ និងស៊ើប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្កេតជាបន្ទាន់រហូត​​​​​​​​​​​​​​៣ថ្ងៃមក ទើបឈានដ​​​​​​​​​​ល់ការ​​​​​​​​​​​​​​​​​ឃាត់ខ្លួនជន សង្ស័យ២​​​​​​​​​​នាក់​​​​​​​​​​​​​​​​ខាងលើ នាំយ​​​​​​​​​កមក​​​​​សាកសួរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds