លោក ពេជ្រ ស្រស់ ស្នើអោយសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់មកផ្តន្ទាទោសតាមច្បាប់ ពាក់ពន្ធ័ករណីជួញដូរមនុស្ស តាមហ្វេសបុក

 

ភ្នំពេញ៖ បន្ទាប់ពីបុរសម្នាក់បានបង្ហោះតាមទំនាក់ទំនងសង្គមពាក់ពន្ធ័ការជួញដូរផ្លូវភេទ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា សរសេរនៅក្នុងទំព័រហ្វេសបុកជាផ្លូវការលោក ដោយស្នើអោយសមត្ថកិច្ចធ្វើការចាប់ខ្លួនបុរស់ម្នាក់នេះមកផ្តន្ទាទោសតាមច្បាប់។

តាមរយៈទំព័រហ្វេសបុករបស់លោក នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ លោកពេជ្រ ស្រស់ បានលើកឡើងថា គាត់ម្នាក់ Kim San នឹងតាមជេរខ្ញុំរហូត​ ឥឡូវនេះគាត់ផុសបែបនឹង តើជាការជួញដូរមនុស្ស​ និងផ្លូវភេទទេ?

លោកបន្ថែមថា បើនៅខ្មែរគឺមិនរួចខ្លួនពីច្បាប់ខ្មែរទេប៉ុន្តែបើនៅថៃ សូមមិត្តភ័ក្រណាចេះភាសាថៃបកប្រែឲ្យផងទៅដើម្បីឲ្យ
តម្រួតថៃបានដឹងផង។ នឹងសូមឲ្យសមត្ថកិច្ចខ្មែរស្រាវជ្រាវរកបុគ្គលនេះផង។

សូមជម្រាប់ជូនផងដែរថា បើយោងតាមទំព័រហ្វេសបុករបស់បុរសម្នាក់នេះទំនងជាសកម្មជន បក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា៕

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds