ឆ្នាំមុនបូកពិន្ទុប្រឡងខុសសឹងទូទាំងប្រទេស ឆ្នាំនេះក្រសួងអប់រំ ធានាថាមិនខុសទៀតឡើយ

ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បានឲ្យដឹងថាបន្ទាប់ពីមានកំហុសបច្ចេកទេសបូកសរុបពិន្ទុខុសសឹងតែទូទាំងប្រទេសកាលពីឆ្នាំមុននោះ។ នៅឆ្នាំ២០១៩នេះ ឯកឧត្ដមបានឲ្យដឹងថាដើម្បីធានាកុំឲ្យសិស្សមានភាពភ័យព្រួយចំពោះលទ្ធផលបូកសរុបដែលចេញខុសបច្ចេកទេស ក្រសួងបានបង្កើតអនុគណៈកម្មការបច្ចេកវិទ្យាមួយ ហើយបានរៀបចំនូវកម្មវិធីថ្មីតែម្តងសម្រាប់ការបូកផ្សំពិន្ទុនេះ ហើយក្រសួងក៏បានធ្វើតេស្តរៀបចំជាមជ្ឈមណ្ឌលកុំព្យូរទ័រ២ទៀត ប្រសិនបើ១ error យើងសាកមួយផ្សេងទៀត ចឹងមានន័យថាមាន២កន្លែង មានទាំងប្រព័ន្ធចាស់ និងប្រព័ន្ធថ្មីមួយទៀត ហើយមាននីតិវិធីនូវការត្រួតពិនិត្យមើល។

បន្ទាប់ពីមើលលទ្ធផលរួចរាល់ក្រសួងនឹងយកមកវិភាគមួយរយៈសិន នឹងមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺក្រសួងវិភាគហើយទើបអោយអ្នកបច្ចេកទេសចូលទៅក្នុងកម្មវិធីមួយទៀត ដើម្បីឲ្យប្រាកដចិត្តថាលទ្ធផលត្រឹមត្រូវឬអត់ ទើបក្រសួងប្រជុំសម្រេចប្រកាសលទ្ធផល។ គួរបញ្ជាក់ថាការ​ប្រឡងបាក់ឌុបនៅថ្ងៃទី១នៃដំណើរការសំណេរបានបញ្ចប់ទៅយ៉ាងរលូនមានស្ថានភាព ស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds