ខ្លាំងណាស់!!កាត់ដំបូល ចូលលួចទូរសព្ទស៊េរីទំនើបអស់៧០គ្រឿង ក្នុងហាងលក់ទូរសព្ទដៃយីហោ ជី ឃាង ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ មួយករណីទៀតហើយនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានចោរបានធ្វើសកម្មភាពកាត់ដំបូលចូលលួចយកទូរសព្ទស៊េរីទំនើបអស់ជាច្រើនគ្រឿង រួចគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំណុចហាងលក់ទូរសព្ទដៃយីហោ ជី ឃាង ផ្ទះលេខ៧M ផ្លូវចោមចៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជី ឃាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ហើយនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ គាត់និងក្រុមគ្រួសារបានរៀបចំអីវ៉ាន់ទុកដាក់ រួចក៏ឡើងដេកជាន់លើ អស់លុះព្រឹកឡើងក៏ចុះមករៀបចំឥវ៉ាន់វិញ ស្រាប់តែឃើញទ្វារទូដាក់ទូរស័ព្ទចំហរ និងបាត់អស់ចំនួន ៧០គ្រឿងតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យចុះមកធ្វើការពិនិត្យ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds