លោក ពេជ្រ ស្រស់ ឧបត្ថម្ភថវិការ ២លានរៀល ដល់ក្រុមគ្រួសារជនរងម្នាក់ ក្នុងឧបទ្ទវហេតុផ្ទុះហ្គាសនៅសៀមរាប

សៀមរាប៖ នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ប្រធានបក្សយុវជនកម្ពុជា នឹងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល លោក ពេជ្រ ស្រស់ ក្នុងឱកាបំពេញបេសកកម្មការងារនៅខេត្តសៀមរាប បានឆ្លៀតចុះសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះម្នាក់ឈ្មោះ មឿន កុយ ដែលរងរបួសក្នុងឧបទ្ទវហេតុផ្ទុះហ្គាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ។

ក្រៅពីការសួរសុខទុក្ខលោក ពេជ្រ ស្រស់ បានឧបត្ថម្ភថវិការចំនួន ២លានរៀលសម្រាប់ដោះស្រាយការខ្វះខាតរបស់គ្រួសារ។

យោងតាមក្រុមគ្រួសារបានឱ្យដឹងថា​ ស្ថានភាពរបួសរបស់លោក​ មឿន កុយ បានប្រសេីរបន្តិចហេីយ​ ក្រោយការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា​ លោក មឿន កុយ បានរងគ្រោះក្នុងឧបទ្ទវហេតុផ្ទុះហ្គាសនៅភូមិភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ផ្លូវលោកតាខៀវ ណឺយ) កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

បើតាមក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះហ្គាសនោះ បានធូរស្រាល​ច្រើនហើយ ប្រហែល 5 ទៅ 8អាទិត្យទៀត​ គាត់ជាងចេញបា​នពីមន្ទីរ​ពេទ្យ​បានហើយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds