អ្នកនាំពាក្យក្រសួងអបរំ៖ បេក្ខជនបាក់ឌុបមួយចំនួនមានបញ្ហាសុខភាព ក្នុងពេលដំណើរការប្រលងបាក់ឌុប
បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។នេះបើតាមលោក រស់ សុវិចា អ្នកនាំពាក្យក្រសួងអបរំយុវជន នឹងកីឡា។
ថ្លែងប្រាប់អង្គភាព Fast news តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ នេះ អ្នកនាំពាក្យក្រសួងអប់រំបានអោយដឹងថា ពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕
អត្ថបទ៖ សុខ លាភ