Neymar មិនពេញចិត្ត​ទទួល​ការ​លើកជើង​ថា​ជា​កីឡាករ​ខ្លាំង​ដាច់​គេ​របស់​ប្រេ​ស៊ី​លនោះទេ

ថ្ងៃី ២៩ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 9:20 pm

តាម​ប្រភព​ព័ត៌មាន Give Me Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Neymar បាន​លើក​ឡើង​ថា ការ​ដែល​ហៅ​រូប​លោក​ជា​កីឡាករ​ខ្លាំង​ជាងគេ​របស់​ប្រេ​ស៊ី​ល​បន្ទាប់​ពី Pele គឺជា​រឿង​មិន​ត្រឹមត្រូវ និង​គិត​មិន​បាន​ល្អិតល្អន់​។

Neymar បាន​ប្រាប់​ព័ត៌មាន Goal ថា​៖ «​ខ្ញុំ​មិន​អាច​សម្រេច​ថា​នរណា​ជា​កីឡាករ​ខ្លាំង​បន្ទាប់​ពី Pele នោះ​ទេ ។ សម្រាប់​ខ្ញុំ ពួក​យើង​គ្រប់​គ្នា​សុទ្ធតែ​សំខាន់ ។ នៅ​ពេល​អតីតកាល ខ្ញុំ​និយាយ​ថា គ្រប់​គ្នា​គឺ​សុទ្ធតែ​បាន​បង្កើត​ប្រ​វ​តិ្ត​សាស្ត្រ ។ គ្រប់​គ្នា​មាន​របៀប​លេង​រៀង​ៗ​ខ្លួន ហើយ​មាន​ពេល​សំខាន់​ផ្សេង​ៗ​គ្នា​។ សម្រាប់​អ្នក​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ល្បី​ៗ ដែល​យើង​ចង​ចាំ​មាន​ដូច​ជា​៖ Ronaldo, Romario, Ronaldinho Gaucho, Kaka, Zico និង Rivaldo ជាដើម​។ មាន​កីឡាករ​ជា​ច្រើន​ដែល​សំខាន់​តាម​របៀប​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។ ដូចនេះ​បានជា​យើង​ពិបាក​នឹង​សម្រេច​ថា នរណា​គឺជា​កីឡាករ​ខ្លាំង​បន្ទាប់​ពី Pele»​។

កីឡាករ​របស់​ក្លិប PSG រូប​នេះ​បាន​បន្ត​ថា​៖«​ខ្ញុំ​មានការ​គោរព​ខ្លាំង​ចំពោះ​កីឡាករ ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​របស់​ប្រេ​ស៊ី​ល​នា​ពេល​កន្លង​មក​។ ពួក​គេ​សុទ្ធតែ​មានមុខ​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ព្រោះ​ពួក​គេ​គឺជា​កីឡាករ​គំរូចំពោះ​ខ្ញុំ​។ ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​សំខាន់​»៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds