កីឡាករ PSG កាន់តែកៀកជិត ក្នុងការផ្លាស់ទៅចូលរួមនៅក្លឹបរបស់ Beckham
តាមសារព័ត៌មាន La Gazzetta dello Sport បានចុះផ្សាយថាតារាឆ្នើម Edinson Cavani បាននឹងកំពុងកៀកជិតក្នុងការចាកចេញពីទឹកដីបារាំង ជាមួយការផ្លាស់ទៅចូលរួមនៅក្លឹប Inter Miami នៃលីគកំពូលអាមេរិក MLS។
ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ ត្រូវបានប្រភពរាយការណ៍ថាព្រមព្រៀងកុងត្រា ៣ ឆ្នាំជាមួយក្លឹបដឹកនាំដោយលោក David Beckham ហើយ ដោយការចុះហត្ថលេខាឲ្យក្លឹបថ្មីអាចរំពឹងធ្វើទៅបាននាពាក់កណ្តាលរដូវកាលនេះ ជាមួយការចូលលេងពេញជើងនាឆ្នាំ ២០២០ ខាងមុខ។
បញ្ជាក់ថានារដូវកាល ២០១៨/១៩ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយបង្ហាញខ្លួនបាន ១៨ ប្រកួត រកបាន ៦ គ្រាប់។