រថយន្ត CRV បើកលឿនដូចហោះ បុកបង្គោលស្លាកបញ្ជាចរាចរណ៍ហើយ បុករថយន្តចតស្ងៀមមួយទៀតទៅមុខលែងរួច
ភ្នំពេញ ៖ រថយន្ត CRV ដែលគេសង្ស័យថា បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បានបើកលឿនដូចហោះ បុកបង្គោលស្លាកសញ្ញាគណបក្សប្រជាជន រួចបន្តទៅបង្គោលស្លាកបញ្ជាចរាចរណ៍ ហើយបន្តទៅបុករថយន្តចតស្ងៀមមួយគ្រឿងទៀតទៅមុខលែងរួច ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងែទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០០និង៤៥នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកស៊ីអរវីពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ ២P៦៩៥៣ (អ្នកបើកបរដោយជនជាតិចិនមិនទាន់ស្គាល់អត្តសញ្ញាណ) (រងរបួសស្រាល២នាក់) បានបើកបរទិសដៅតាមបណ្ដោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ដោយល្បឿនលឿន មកដល់ចំណុចកើតហេតុបានបុកបង្គោលស្លាកសញ្ញាគណបក្សប្រជាជនរួចមកបុកបង្គោលស្លាកសញ្ញាបញ្ជាចរាចរណ៍ ក៏ជ្រុលមកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ ២AU៧៧១៩ ឈប់ចតស្ងៀមនៅមុខឃ្លាំងជួសជុលគ្រឿងម៉ាស៊ីន (រថយន្តទាំង២នៅកន្លែងកើតហេតុ)។
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌប៉ុស្តិ៍បានប្រគល់រថយន្តទាំង២គ្រឿងទៅអោយការិយាលយ័នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខ លាភ