កុមារី អាយុ ៧ឆ្នាំ ត្រូវ លោកតាប៉ុនប៉ងរំលោភ សេព សន្ថវៈ
ខេត្ត កំពង់ ចាម ៖ លោកតា មានវ័យ ចាស់ រហូត៦៧ឆ្នាំទៅហេីយនៅមានកម្លាំងនិងមានអារម្មណ៍ផ្លូវភេទហ៊ានប្រព្រឹត្តអំពើអសីលធម៌ដោយគ្មានអៀន ខ្មាសអ្នកស្រុកភូមិបានប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារី អាយុទើបតែ ៧ឆ្នាំ ។
អំពើ អសីលធម៌ របស់លោកតាខាងលេីនេះ បាន បែកធ្លាយដំណឹងនៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្ត កំពង់ ចាម ។
កុមារីរងគ្រោះឈ្មោះ ស រ ន ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិចាម រស់ នៅ ភូមិ ឃុំ កេីត ហេតុ ខាងលេី ។ ចំណែក ជន សង្ស័យ ឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។
បន្ទាប់ពីបានទទួលពត៌ កំលាំងជំនាញ នៃអធិការ នគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ពពេល បានចុះដល់កន្លែងកើតហេតុ បើកការ ស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនជន សង្ស័យ ឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ រតនៈ