ជិតចប់អាណត្តិ ឯកអគ្គរាជទូតជប៉ុន ជូនពរដល់សិស្សថ្នាក់ទី១២ ទទួលបានលទ្ធផលល្អគ្រប់ៗគ្
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា បានធ្វើការសរសេរសារជូនពរសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩។ ដោយឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកផ្លូវការថា៖ “ជម្រាបសួរ ក្មួយៗសិស្សវិទ្យាល័យថ្នាក់ទី១២! ក្មួយៗនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហានេះ។ ខ្ញុំសូមជូនពរ ក្មួយៗជាទំពាំងស្នងឬស្សីកម្ពុជាទទួលបានលទ្ធផលល្អគ្រប់ៗគ្នា”។
គួររំលឹកថា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ជិតចប់អាណត្តិហើយបន្ទាប់ពីបំពេញការងារជា ឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ ជាពិសេសការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា៕