អ៊ូច រិទ្ធី ជនប្រមាថកិត្តិយស ចន ច័ន្ទ តាមហ្វេសប៊ុក គ្មានពាក់ព័ន្ធក្របខណ្ឌយោធា

ភ្នំពេញ ៖ បន្ទាប់ពីលោក អ៊ូច រិទ្ធី ដែលគ្រប់គ្នាគិតថាជាមន្រ្តីយោធាសម្ដីគ្មានក្រមសីលធម៌ បានចូលខ្លួនមកដោះស្រាយវិវាទជុំវិញរឿងជេរប្រមាថ មាក់ងាយអ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខសុំទោសជាសាធារណៈ និងបានទម្លាយរឿងខ្លួនបានដើរចេញពីក្របខណ្ឌមន្រ្តីយោធាអស់ពេលក្បែរ១០ឆ្នាំទៅហើយ។

នៅលើទំព័រហ្វេសប៊ុកលោក ហេង ឡេង ក៏បានចេញសាររៀបរាប់យ៉ាងច្បាស់ឲ្យមហាជនអស់មន្ទិលថា «លោក អ៊ូច រិទ្ធី មិនមែនជាមន្ត្រីយោធាទេគឺលោកបានឈប់ពីយោធា ៥ឆ្នាំហើយលោកបានប្រកាសទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈដោយលើកហេតុផលថា លោកមានសតិមិនល្អ និងស្រវឹងស្រា។ ខ្ញុំបាទ ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា យល់ព្រមដកពាក្យបណ្តឹង ដោយឃើញថាជនបង្កបានចេញមុខទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds