ប្រជាពលរដ្ឋមួយគ្រួសារ អះអាងថាកាន់កាប់ដីយូរឆ្នាំ បានស្នើរអោយឯកឧត្តម ពេជ្រ ស្រស់ ជួយរកយុត្តិធម៌!
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ សីហា ២០១៩ នេះប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ លោកពេជ្រ ស្រស់ បានចុះសិក្សាបញ្ហាជំលោះដីធ្លី ហើយកំពុងធ្វើការប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ចំពោះបញ្ហាដីធ្លីខាងលើស្ថិតនៅ ភូមិបន្ទាយមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រវាងបុគ្គលឈ្មោះ តន់ សារ៉េត ភេទស្រី អាយុ ៦៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ និងបុគ្គល ខៀវ យ៉េក ។
ក្រុមការងារ Fast News នឹងធ្វើបច្ចុប្បន្នភាពពត៍មាននេះ ជាបន្តបន្ទាប់៕
អត្ថបទ និងរូបភាព៖ ស៊ាងម៉ី