រដ្ឋបាលក្រុងព្រះសីហនុ ប្រកាសសម្រួលការហូបចុក និងស្នាក់ អ្នកផ្លាស់ទីឆ្ងាយមកប្រឡងនៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ យោងតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបរាប់នៅក្នុងសារលិខិតចុះថ្ងៃទី ១៤ សីហា ២០១៩ ឲ្យដឹងថា ក្នុងគោលបំណងជួយសម្រាលបន្ទុកដោះស្រាយការលំបាក និងបញ្ហាប្រឈមបស់មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពីបណ្ដាវិទ្យាល័យឆ្ងាយៗ នៃស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅហូបចុកក្នុងអំឡុងពេលប្រឡង រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារបីពេលក្នុង១ថ្ងៃសម្រាប់បេក្ខជន ដែលមកពីវិទ្យាល័យ ហ៊ុនសែន កំពង់សិលា និងវិទ្យាល័យ ហ៊ុនសែន កែវផុស នៅផ្ទះសំណាក់ឡេងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់។
សូមអានសេចក្ដីប្រកាសព័ត៌មាន ទាំងស្រុងខាងក្រោម៖