U18 វៀតណាមធ្លាក់ពីការប្រកួតដោយសារកម្ពុជាឈ្នះ ១-២ ក្នុងព្រឹត្តិការណ៍ដណ្តើមពាន AFF U18
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះម្ចាស់វៀតណាម១ទល់នឹង២ ក្នុងពាន AFF U18 Championship នៅកីឡដ្ឋាន Thong Nhat។
តាមរយៈលទ្ធផលនេះម្ចាស់ផ្ទះវៀតណាមធ្លាក់ពីការប្រកួតដោយសារកម្ពុជាឈ្នះ ទោះបីម៉ាឡេស៊ីចាញ់ថៃ ០ទល់នឹង១យ៉ាងណាក៏ដោយ ម៉ាឡេស៊ីនៅតែបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមកីឡាកបាល់ទាត់ជម្រើសជាតិ សៀង ចន្ធា រកបានគ្រាប់ទី១នៅនាទី៥០ ប៉ុន្តែវៀតណាមតាមស្មើវិញនៅនាទី៩០+២។ តែអាជ្ញាកណ្តាលរៀបផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ ធី លៀង បានស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះ ២-១ ក្រោយការបញ្ជូនរបស់ ចន្ធា។
ក្នុងពូលB នេះក្រុមដែលបានឡើងអូស្ត្រាលីលេខ១ មាន១២ពិន្ទុ ក្រោយឈ្នះសិង្ហបុរី ៥ទល់នឹង០ ម៉ាឡេស៊ីលេខ២មាន៩ពិន្ទុ ទោះបីចាញ់ថៃ ០ទល់នឹង១។ ចំនែកវៀតណាមលេខ៣មាន៧ពិន្ទុ និងកម្ពុជាលេខ៤ មាន៦ពិន្ទុ លើថៃ និងសិង្ហបុរី។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី១៧ ខែសីហា ឥណ្ឌូនេស៊ី ប្រកួតជាមួយម៉ាឡេស៊ី និងអូស្ត្រាលី ប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា។
ជំនួបបីលើកកន្លងមក កម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយដោយនៅឆ្នាំ២០០២ កម្ពុជាចាញ់វៀតណាម ៣-១ បន្ទាប់មកនៅឆ្នាំ២០០៣ និង ២០០៧ កម្ពុជាចាញ់វៀតណាមក្នុងលទ្ធផល ៥-០ ដូចគ្នា។
ជំនួបបីលើកកន្លងមក កម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយដោយនៅឆ្នាំ២០០២ កម្ពុជាចាញ់វៀតណាម ៣-១ បន្ទាប់មកនៅឆ្នាំ២០០៣ និង ២០០៧ កម្ពុជាចាញ់វៀតណាមក្នុងលទ្ធផល ៥-០ ដូចគ្នា។ នេះជាជ័យជម្នះលើកដំបូងបំផុតផងដែររបស់កម្ពុជាសម្រាប់ការប្រកួតគ្រប់កម្រិតអាយុ បើគិតចាប់តាំងពីក្រោយសង្គ្រាមមក ពោលគឺដូចជាជ័យជម្នះ ៤-៣ លើថៃ យ៉ាងដូច្នោះដែរ៕
អត្ថបទ៖ សុខ លាភ