រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនសិស្សានុសិស្សដែលពុំមានលទ្ធភាពក្នុងពេលប្រឡងបាក់ឌុប 

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងដល់ លោក លោកស្រី ដែលជាមាតាបិតា ឬ អាណាព្យាបាលសិស្សនិងបេក្ខជន បេក្ខនារី ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៩ ទាំងងអស់ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់សិស្សានុសិស្ស ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហា ឆ្នាំ២០១៩ ដែលមានមណ្ឌលប្រឡង ចំនួន១៣មណ្ឌល ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាពេលខាងមុខនេះ ។

ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប បានបង្កើតក្រុមការងារសម្រាប់ពិនិត្យលទ្ធភាព និងជួយសម្រួលរៀបចំកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សមកពីបណ្តាស្រុក ដែលមានជីវភាពខ្វះខាត ពុំមានលទ្ធភាព ឬ ពិបាកក្នុងការរកកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកកាន់ រដ្ឋបាលក្រុង ស្រុក សាមី និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តាមរយៈឈ្មោះ និងលេខទូរស័ព្ទដែលមាននៅក្នុងសេចក្តីជូនដំណឹងនៅខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds