ដំណឹងល្អសំរាប់អ្នកមានជំងឺភ្នែកឡើងបាយ! និងទទួលបានការព្យាបាលដោយឥតគិតថ្លៃពី អង្គការជំនួយមនុស្សធម៍ដើម្បីសុខភាពអូស្ត្រាលី

(ភ្នំពេញ)៖ដោយមានការសហការពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងការគាំទ្រពីមូលនិធិចក្ខុខ្មែរ (Khmer Sight Foundeation) អង្គការជំនួយមនុស្សធម៍ដើម្បីសុខភាពអូស្ត្រាលី ( AHHA ) នឹងធ្វើការព្យាបាលបកភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រដោយឥតគិតថ្លៃដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែសីហា ឆ្នាំ ២០១៩ និងថ្ងៃទី២៤ ដល់២៦ ខែសីហា ឆ្នាំ២០១៩ ។

ដំណើរការនៃការពិនិត្យព្យាបាលភ្នែកឡើងបាយនេះគឺធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អគារថ្មីសម្តេចតេជោ៥ជាន់ ជាន់ផ្ទាល់ដីផ្នែកចក្ខុរោគ។ ការពិនិត្យនិងវះកាត់ភ្នែកឡើងបាយនេះគឺពិគ្រោះនិងពិនិត្យដោយគ្រូពេទ្យឯកទេសជំនាញខាងភ្នែកដែលអញ្ចើញមកពីប្រទេសអូស្ដ្រាលីផ្ទាល់ជាច្រើនសិបនាក់ ជាមួយនឹងការពិនិត្យយ៉ាងល្អិតល្អន់ដើម្បីជួយព្យាបាលជូនបងប្អូន លោកពូ/អ្នកមីង លោកតា/លោកយាយ ដែលកំពុងមានបញ្ហាភ្នែកឡើងបាយឲ្យមើលឃើញច្បាស់វិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនជួយចែករំលែកដំណឹងនេះអោយបានទូលំទូលាយផង ។

ទំនាក់ទំនង​តាម​ Facebook​ page : Khmer​ ​Sight​ Foundation

ប្រភព៖ Khmer​ ​Sight​ Foundation

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds