គេចមិនផុតទេ ! សមត្ថកិច្ច សម្រេចបញ្ជូន យិន ម៉ាណា ទៅតុលាការដេីម្បីចាត់ការតាមច្បាប់
ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរនៅ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ នេះនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញសម្រេចបញ្ជូន យិន ម៉ាណា ទៅ អយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ ដេីម្បី ចាត់ការ តាម ច្បាប់ ករណី បេីករថយន្ត ទំនើប RANGE ROVER ផ្លាកលេខ 2AF-7777 បុកនិស្សិត ស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភព ព័ត៌មានពី នគរបាលចរាចរណ៍បញ្ជាក់ថានារី យិន ម៉ាណា អាចជាប់ចោទបទល្មើសបេីកបរធ្វេសប្រហែសបណ្ដាលឱ្យស្លាប់អ្នកដទៃតាមមាត្រា ៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៕
ព័ត៌មានបន្ថែមអង្គភាពព័ត៌មាន Fast News នឹងរាយការណ៍ពេល ក្រោយ
អត្ថបទ រតនៈ