សិង្ហបុរីអាចក្លាយជាជនរងគ្រោះ ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន
យោងតាមរបាយការណ៍ឲ្យដឹងថា សិង្ហបុរីកំពុងរងគ្រោះដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ហើយមានកំណើនប្រចាំឆ្នាំទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៩មក។ GDP របស់ប្រទេសអ្នកមាននៅអាស៊ីមួយនេះ បានធ្លាក់ចុះប្រមាណជា ៣,៣% បើប្រៀបធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន។ លើសពីនេះទៀត កាលពីថ្ងៃអង្គារកន្លងទៅសិង្ហបុរី បានបន្ថយការរំពឹងទុកពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹមចន្លោះ ០% ទៅ ១% វិញដោយកាលពីមុន ត្រូវបានព្យាករណ៍ថាអាចនឹងកើនឡើងពី ១,៥% ដល់ ២,៥%។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរីឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះតាមផ្នែកជាច្រើនក្រោយពេលដែលរងសម្ពាធពាណិជ្ជកម្មពីសង្គ្រាមអាមេរិក-ចិន។ មូលហេតុនេះ បណ្ដាលមកពីសិង្ហបុរី ពឹងផ្អែកខ្លាំងលើការនាំចេញទំនិញទៅកាន់ប្រទេសចិនដែលជាដៃគូធំបំផុតរបស់ខ្លួន។
យ៉ាងណាមិញ របាយការណ៍ស្រាវជ្រាវមួយធ្វើឡើងដោយ Oxford Economics បានរំពឹងថាសេដ្ឋកិច្ចសិង្ហបុរីអាចនឹងមានកំណើនឡើងវិញបន្ដិចក្រោយពេលដែលឈានដល់ត្រីមាសទី៣ប្រចាំឆ្នាំ៕